**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយនៅតំបន់ឃឺស កំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបានទុកចោលដោយកងកម្លាំងរុស្ស៊ី**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖ការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកចិនបានបកស្រាយយ៉ាងរស់រវើកនូវស្មារតីនៃកីឡាចិននិងស្មារតីនៃកីឡាអូឡាំពិក

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់នៅថ្ងៃទី ១១ ខែសីហាបន្ទាប់ពីបានដំណើរការអស់រយៈពេល ១៩ ថ្ងៃ ។ អ្វីដែលគួរឱ្យប្រជាជនចិនដ៏ច្រើនរាប់មិនអស់មានមោទនភាពនោះគឺ គណៈប្រតិភូកីឡាចិនដណ្តើមបានមេដាយសរុបចំនួន ៩១ គ្រឿង ក្នុងនោះបូករួមទាំងមេដាយមាសចំនួន ៤០ គ្រឿង មេដាយប្រាក់ចំនួន ២៧ គ្រឿងនិងមេដាយសំរឹទ្ធចំនួន ២៤ គ្រឿងដែលទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅដែលប្រទេសចិនបានចូលរួមនៅក្រៅប្រទេស “ហើយសម្រេចបាននូវសមិទ្ធផលទាំងស្នាដៃផ្នែកកីឡានិងអរិយធម៌ខាងវិញ្ញាណ ។ ការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកចិនបែបនេះបានបកស្រាយយ៉ាងរស់រវើកនូវស្មារតីនៃកីឡាចិននិងស្មារតីនៃកីឡាអូឡាំពិកដែលទទួលបានការស្រឡាញ់ពេញចិត្តនិងគាំទ្ររាប់មិនអស់នៅទូទាំងពិភពលោក ។
ក្នុងរយៈពេលជាង ១០ ថ្ងៃកន្លងទៅនេះ ប្រសិនបើយើងប្រើពាក្យមួយមកបូកសរុបលក្ខណៈពិសេសនៃលទ្ធផលរបស់អត្តពលិកចិនក្នុងការប្រកួតលើកនេះ គឺ “ការវាយទម្លុះ” ។ ក្រុមកីឡាលោតទឹកចិនដែលត្រូវបានគេប្រសិទ្ធនាមថាជា “Dream team”ដណ្តើមបានមេដាយមាសសរុបចំនួន ៨ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាវាយកូនឃ្លីលើតុចិនដណ្តើមបានមេដាយមាសសរុបចំនួន ៥ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាលើកទម្ងន់ចិនដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង ចំណែកក្រុមកីឡាបាញ់កាំភ្លើងចិនទទួលបានលទ្ធផលដ៏ល្អបំផុត ។ល។ ដោយឡែកវិញ្ញាសាប្រពៃណីចំនួន ៦ របស់ប្រទេសចិនដណ្តើមបានមេដាយមាសចំនួន ២៧ គ្រឿងដែលត្រូវជា ៦៧,៥ ភាគរយនៃចំនួនសរុបនៃមេដាយមាសដែលបានបង្ហាញពី”ឥរិយាបថជាជើងឯក” ។
លើសពីនេះទៅទៀត គណៈប្រតិភូកីឡាចិនក៏បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួតវិញ្ញាសាជាច្រើនផងដែរ គឺ កីឡាការិនីចិនដណ្តើមបានមេដាយមាសក្នុងការប្រកួតវិញ្ញសាតិន្និសឯកត្តជននារីជាលើកដំបូង ក្នុងការប្រកួតវិញ្ញសាហែលទឹកបណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាសដែលបានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិកក្នុងវិញ្ញាសានេះ ឈ្នះមេដាយមាសក្នុងការប្រកួតវិញ្ញសាហែលទឹកបែបសិល្បៈនិងកាយសម្ព័ន្ធបែបសិល្បៈជាលើកដំបូង ។ល។ ក្រោមការលើកទឹកចិត្តពីបាវចនាអូឡាំពិក ពោលគឺ “កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង–កាន់តែសាមគ្គីគ្នា” គណៈប្រតិភូកីឡាចិនបានឈ្នះមេដាយមាស”ប្រកបដោយគុណធម៌ ឥរិយាបថល្អនិងភាពស្អាតស្អំ”ដើម្បីបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់កីឡាអូឡាំពិក ។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកាលពីថ្មីៗកន្លងទៅនេះថា សមិទ្ធផលដែលដណ្តើមបានក្នុងការប្រកួតវិញ្ញសាជាច្រើនដែលបូករួមទាំងកីឡាវាយកូនឃ្លីលើតុ ហែលទឹកនិងវិញ្ញសាផ្សេងទៀតបានបញ្ជាក់ថា ប្រទេសចិនមានសមត្ថភាពក្នុងការបណ្តុះបណ្តាលអត្តពលិកដ៏ឆ្នើម ហើយអាចផ្តល់ជាកម្លាំងចិត្តដល់មនុស្សគ្រប់ៗគ្នា ។
ពេលថ្មីៗនេះ កាសែត«Financial Times»អង់គ្លេសបានចុះផ្សាយអត្ថបទថា “ភាពជោគជ័យនៃប្រទេសមួយក្នុងវិស័យកីឡារមែងតែតំណាងឱ្យឧត្តមភាពកាន់តែទូលំទូលាយ” ។ តើកម្លាំងជាក់ស្តែងនៃកីឡាប្រកួតប្រជែងរបស់ចិនមានប្រភពមកពីណា ? ឥស្សរជនអ្នកវិភាគជាច្រើនកំពុងស្វែងរកមូលហេតុពីវិស័យជាច្រើន ក្នុងនោះបូករួមទាំងកម្លាំងជាតិចម្រុះរបស់ចិនបានកើនឡើងជាបន្តបន្ទាប់ កម្រិតហ្វឹកហាត់បានតភ្ជាប់ជាមួយអន្តរជាតិ ធនធានមនុស្សខាងវិស័យកីឡាបានលេចចេញជាបន្តបន្ទាប់និងការរៀបចំការប្រកួតកីឡាអូឡាំពិកដោយជោគជ័យចំនួនពីរលើកបានបំផុសយ៉ាងខ្លាំងនូវភាពកក់ក្តៅរបស់ប្រជាជនចិនក្នុងកីឡាលំហាត់ប្រាណជាដើម ។ ភាពជោគជ័យទាំងអស់គឺ បានមកដោយមិនងាយទេ គឺដោយមកពីការរួមបញ្ចូលគ្នារវាងកត្តាជាច្រើនបែបយ៉ាង វាបានចាក់មូលដ្ឋានគ្រឹះសម្រាប់ឱ្យអត្តពលិកចិនទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ។
ក្នុងនាមជាវេទិកាប្រកួតកីឡាដែលមានកម្រិតខ្ពស់បំផុតលើពិភពលោក ការប្រកួតកីឡាអូឡាំពិកមិនបានចាត់ទុកការប្រកួតប្រជែងជាប្រធានបទតែមួយគត់នោះទេ ។ ដោយឡែកវាក៏ជា”និមិត្តសញ្ញានៃសាមគ្គីភាពនិងមិត្តភាពនិងជាសមិទ្ធផលនៃការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក”ផងដែរដែលបានផ្ទុកនូវការស្វែងរកដ៏ល្អបវររបស់មនុស្សជាតិដែលប្រាថ្នាចង់បានសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព ។
បើនិយាយចំពោះពិភពលោក ការប្រកួតកីឡាអូឡាំពិកគឺជាបង្អួចមួយសម្រាប់យល់ដឹងពីការអភិវឌ្ឍនិងបម្រែបម្រួលរបស់ប្រទេសចិន ។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ការប្រកួតកីឡាអូឡាំពិកជាសាក្សីនៃវឌ្ឍនភាពនៃកីឡាប្រកួតប្រជែងរបស់ប្រទេសចិន ជាសាក្សីនៃការលើកកម្ពស់ជាបន្តបន្ទាប់នៃកម្លាំងជាតិចម្រុះរបស់ចិននិងជាសាក្សីនៃការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការជំរុញការអភិវឌ្ឍកីឡាអូឡាំពិក ។ នៅឆាកប្រកួតកីឡានាពេលអនាគត ប្រទេសចិននឹងបន្តផ្សព្វផ្សាយស្មារតីនៃកីឡាអូឡាំពិក ជំរុញសន្តិភាពនិងសាមគ្គីភាពរបស់ពិភពលោកដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់ចិនកាន់តែច្រើនក្នុងការជំរុញវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ ៕

អត្ថបទដែលជាប់ទាក់ទង