**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៤០ករណី និងសម្រេចអនុញ្ញាតបានចំនួន៣៧ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី១នៃខែសីហា(គិតចាំពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែសីហា) ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៤០ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៧ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ៨ករណី
១.លោក តូច ឈន់ អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ជួសជុលជញ្ជាំងផ្ទះ និងជួសជុលទ្វារផ្ទះ ក្រាលរនាបឈើ និងក្រាលការ៉ូបាតផ្ទះ)
២.អ្នកស្រី មាន យង់ អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ជួសជុលដំបូលសំយាប និងជួសជុលបង្គន់)
៣.លោក កុក កន អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់ (តសំយាបធ្វើផ្ទះបាយ និងចាក់សាប)
៤.លោក តៃ ហួយ អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់ (ជួសជុលសំយាបផ្ទះបាយ)
៥.លោក ម៉ម ប៊ុនណា អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់ (ជួសជុលដំបូលផ្ទះបាយ និងជួសជុលដំបូលទ្រុងជ្រូក)
៦.លោក សៀម សឿម អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ជួសជុលទ្រុងជ្រូករលំឡើងវិញ)
៧.អ្នកស្រី អោន អាង អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ប្តូរដំបូលផ្ទះ ជួសជុលជញ្ជាំងផ្ទះនិងចាក់ដី)
៨.លោក សឿម ស៊ន់ អាសយដ្ឋាននៅ ភូមិរំចេក ឃុំរំចេក (រំកិលផ្ទះ)

– ក្រុងសៀមរាបអនុញ្ញាតបាន១៧ ករណី
១.លោកហុង ឃា អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (តសំយាបផ្ទះ)
២.លោក ឈឿន ឈៀត អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលផ្ទះនិងតសំយាបគ្របជណ្តើរ)
៣.អ្នកស្រី រៀល សឿត អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលតូបលក់ដូរ និងប្តូរសសរពុក២ដើម)
៤.អ្នកស្រី រុន សារឿន អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (លើករោងម៉ាស៊ិនស្រូវដាក់លើជើងតាង និងចាក់សាប)
៥.អ្នកស្រី ថុន ដាវី អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ និងចាក់ដី)
៦.អ្នកស្រី ជន់ អ៊ុត អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
៧.អ្នកស្រី វឿន ស្រីខួច អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ និងបាំងជញ្ជាំងផ្ទះ)
៨.លោក សាយ ទូច អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ជួសជុលសំយាប)
៩.លោក ញិក បឿន អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ)
១០.លោក មឿន សារុន អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ប្តូរស័ង្កសីដំបូលសំយាប និងក្រាលឥដ្ឋកន្សែងមុខផ្ទះ)
១១.លោក វ៉ឹក សុធា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលរបង និងចាក់ដី)
១២.អ្នកស្រី សឿត អឿយ អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (ជួសជុលតូបលក់ដូរ)
១៣.លោក មួង សុភត្រា អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ)
១៤.លោក យួន លឿន អាសយដ្ឋាននៅ ភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល (ជួសជុលសំយាប និងធ្វើបង្គន់អនាម័យ)
១៥.លោក សូ វណ្ណដា អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ធ្វើរបងផ្ទះ)
១៦.លោក ប្រន រី អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ (ជួសជុលសំយាបចាស់)
១៧.លោក យិញ ប៊ុនប្រង អាសយដ្ឋាននៅ ភូមិទ្រាំង សង្កាត់ស្លក្រាម (ជួសជុលដំបូលសំយាប និងដំបូលផ្ទះ)

+ ស្រុកអង្គរធំអនុញ្ញាតបាន ៨ករណី
១.អ្នកស្រី ហ៊ាង ហ៊ន់ អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ធ្វើរោងគោ)
២.លោក សាញ់ សេង អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (ជួសជុបង្គន់អនាម័យ ប្តូរសសរពុក២ដើម និងដំបូលរោងបាយ)
៣.លោក តុក ដួង អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (អនុគ្រោះរក្សាទុកសំយាប និងចាក់ដី)
៤.លោក អើប សារ៉ាត់ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (តសំយាប កឥដ្ឋទ្រអាងស្រោចទឹក)
៥.អ្នកស្រី ឃៅ រុំ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (លើកជង្រុកស្រូវដួលឡើងវិញ លើករោងលក់ដូរឡើងវិញ)
៦.អ្នកស្រី ធួក រៀន អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (លើករោងគោរលំដោយសារខ្យល់កន្ត្រាក់ឡើងវិញ និងចាក់ដីបាតរោងគោ)
៧.អ្នកស្រី ស ចន្នី អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (ជួសជុលតូបលក់ដូរ)
៨.អ្នកស្រី កិក សិភាន់ អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (ជួសជុលតូបលក់ដូរ)

– ស្រុកពួកអនុញ្ញាតបាន ៤ករណី
១.អ្នកស្រី លិវ វ៉ាន់ អាសយដ្ឋាននៅ ភូមិគោកត្រាច ឃុំខ្នាត (ជួសជុលជញ្ជាំងផ្ទះ)
២.លោក ខ្លូន ផាន អាសយដ្ឋាននៅ ភូមិតាស្នេហ៍ ឃុំដូនកែវ (ធ្វើទ្រុងជ្រូក)
៣.អ្នកស្រី រឿន ធួន អាសយដ្ឋាននៅ ភូមិល្បើក ឃុំដូនកែវ (ប្តូរទីតាំងផ្ទះ)
៤.លោក ធុន ប៉ិក អាសយដ្ឋាននៅ ភូមិប្រាសាទចារ្យ ឃុំដូនកែវ (ជួសជុលផ្ទះចាស់)សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង