**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពី “កត្តាកំណត់ភាពជោគជ័យក្នុងវិស័យសុខាភិបាល” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាជូនមន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៩៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយត្រូវជួបប្រជុំគ្នាទៀងទាត់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីពិភាក្សាគ្នាធ្វើ Problem-Driven Iterative Adaptation (PDIA) របស់ក្រុមខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកដល់មន្រ្តីសុខាភិបាលទាំងអស់ កាន់តែបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺដែលកំពុងតែងាកមកប្រើប្រាស់សេវាសាធារណៈយើងកាន់តែច្រើន។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបថកឋាលើប្រធានបទ “កត្តាកំណត់ ភាពជោគជ័យក្នុងវិស័យសុខាភិបាល” មកចែករំលែក។ ក្នុងបទបថកឋានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកពីកត្តាចំនួន ៣ សម្រាប់ធ្វើការដឹកនាំអង្គភាពអោយបានជោគជ័យគឺ (១) ត្រូវមានទិសដៅច្បាស់លាស់ (២) ត្រូវមានផែនការអនុវត្តដែលមានភាពត្រឹមត្រូវនិងប្រាកដប្រជា និង (៣) ត្រូវមានភាពជាអ្នកដឹកនាំដែលរឹងមាំនិងក្លាហាន។ ជាបុគ្គលភាព អ្នកដឹកនាំម្នាក់ៗត្រូវមានភាពរឹងមាំ មានឆន្ទះ និងត្រូវដើរតួរជាបង្អែកឬ ជាស្ពានសម្រាប់អោយបុគ្គលិកទាំងអស់ឆ្លងឆ្ពោះទៅសម្រេចគោលដៅរួម។

ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តក្រចេះ បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA លើការងារបង្កើនការលាងដៃនៅក្នុងមន្ទីរពេទ្យ។ បទបង្ហាញនេះបានរំលេចពីលទ្ធផលជាវិជ្ជមាននៃការលាងដៃនៅក្នុងមន្ទីរពេទ្យហើយក្រុមការងារមន្ទីរពេទ្យក៍បានទទួលធាតុចូលបន្ថែមពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការនេះអោយកាន់តែប្រសើរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង