រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសគាំទ្រ យ៉ាង ពេញ ទំហឹង ចំពោះសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និង ប្រឆាំង ដាច់ ខាត រាល់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះ ស្ថិតក្នុង តម្លៃណាក៏ដោយ
ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ គណៈអភិបាលខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំត្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តឧត្តរមានជ័យ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវ ការគាំទ្រយ៉ាងពេញទំហឹងចំពោះសារសម្លេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និងប្រឆាំង ដាច់ខាតចំពោះទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលបាននឹងកំពុងធ្វើសកម្មភាពបំផុសបំផុល ញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរ និងបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមបញ្ជាក់អំពីជំហរដាច់ខាតដូចខាងក្រោម៖
១- យើងខ្ញុំទាំងអស់គ្នា ជាកម្លាំងមហាសាមគ្គី ស្មោះត្រង់ និងជាឆ្អឹងខ្នងដ៏រឹងមាំ របស់ព្រះរាជាណាចក្រកម្ពុជា ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនមែនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
២- កម្ពុជាទើបមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតជោ ប៊ុនសន ដែលកម្ពុជាមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ សន្តិភាពមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន និងបានផ្ដល់ឱ្យ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ រាល់ការប៉ុនប៉ងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។ រដ្ឋបាលខេត្ត ឧត្តរមានជ័យ ប្រឆាំងដាច់ខាត ចំពោះឧបាយកលទុច្ចរិតរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលបានញុះញង់ អុជអាល បំផ្លិចបំផ្លាញជាតិ បំផ្លាញសន្តិភាព ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
៣- យើងខ្ញុំទាំងអស់គ្នា នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំ រាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់ នសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។
៤- យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិក ស្មោះត្រង់ដោយឥតងាករចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រយ៉ាង ពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបថរធិបតី ប៊ុន ចាំណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព ជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ៕