សមាគមក្រុមការងារ១០០រាត្រី ប្រចាំរាជធានីភ្នំពេញ ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹង CLV-DTA និងប្ដេជ្ញាចូលរួមការពារសុខសន្តិភាពសង្គម និងការអភិវឌ្ឍ
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសរបស់សម្ដេច អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សមាគមក្រុមការងារ១០០រាត្រី ប្រចាំរាជធានីភ្នំពេញ សូមគាំទ្រប្រសាសន៍សម្ដេចពេញទំហឹង និងប្ដេជ្ញាចូលរួមការពារសុខសន្តិភាពសង្គម និងការអភិវឌ្ឍ៕