គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី នៅខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសហការី ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត៕