សម្តេចធិបតី៖ បើចង់ថែរក្សា វប្បធម៌ ប្រពៃណី និងចង់ពង្រឹងការឯកភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើចង់ថែរក្សា វប្បធម៌ ប្រពៃណី និងចង់ពង្រឹងការឯកភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់អាចារ្យទាំងអស់ដែលបានចងក្រងក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន ដើម្បីទុកឱ្យពលរដ្ឋបានរៀនសូត្របន្ត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាចារ្យទាំងអស់ ចូលរួមចងក្រងឱ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា ៕