**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក

សម្តេចធិបតី៖ រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) មានមនុស្សចំនួន ៣ក្រុម ដែលមានទស្សនៈផ្សេងគ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានមនុស្សចំនួន ៣ក្រុម ដែលមានទស្សនៈផ្សេងគ្នា។

សម្តេចធិបតី បានអះអាងថា ក្រុមទី១ ជាក្រុមអ្នកកង្វល់ និងថាឲ្យដកចេញពីគម្រោងនោះវិញ, ក្រុមទី២ ជាក្រុមយល់ពីតម្លៃ និងឲ្យអភិវឌ្ឍ និងក្រុមទី៣ ជាក្រុមស្ងាត់ស្ងៀម ប៉ុន្តែជាក្រុមធំបំផុត ដែលនៅកណ្តាល ហើយចង់បានការធានាចំនួន ៤គឺ៖ ទី១.ខេត្តទាំង៤ មិនបាត់បង់ទឹកដី, ទី២.កម្ពុជាមិនបាត់បង់អធិបតេយ្យភាព, ទី៣.ធានាអភិវឌ្ឍខេត្តទាំង៤ និងទី៤.មិនចង់ឃើញជាតិខ្មែរបែកបាក់។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដោយសារក្រុមទី៣ ជាក្រុមដែលមានទស្សនៈល្អជាងគេ និងមានចំនួនច្រើនបំផុត ហេតុនេះហើយ រាជរដ្ឋាភិបាលត្រូវតែស្តាប់តាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រឿង CLV-DTA ប្រជាពលរដ្ឋខ្លះថា យើងមិនស្តាប់គាត់។ រាជរដ្ឋាភិបាលស្តាប់ហើយ ពីកង្វល់រួមគ្នាមិនថាពីអ្នកគាំទ្រ និងមិនគាំទ្រ ប៉ុន្តែសំណួរសួរថា ជាប្រជាពលរដ្ឋក្រុមណា។ យើងមានប្រជាពលរដ្ឋ ៣ក្រុម។ ក្រុមទី១ គឺក្រុមអ្នកកង្វល់ ថាឲ្យដកចេញវិញមក, ក្រុមទី២ គឺក្រុមយល់ពីតម្លៃ និងឲ្យអភិវឌ្ឍ។ ឥលូវយើងស្តាប់ក្រុមណា (បើពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋដូចគ្នា)? សំខាន់ក្រុមទី៣ ជាក្រុមស្ងាត់ស្ងៀម ប៉ុន្តែជាក្រុមធំបំផុត គឺក្រុមអ្នកនៅកណ្តាល បានន័យថា រឿងហ្នឹងចេញមិនចេញក៏ហីទៅ ប៉ុន្តែធានាឲ្យខ្ញុំ៖ ទី១ ខេត្តទាំង៤ មិនបាត់បង់ទឹកដី, ទី២ យើងមិនបាត់បង់អធិបតេយ្យភាព, ទី៣ ធានាអភិវឌ្ឍខេត្តទាំង៤ និងទី៤ ខ្ញុំមិនចង់ឃើញខ្មែរបែកបាក់ រញ៉ែរញ៉ៃសង្គមជាតិនោះទេ។

សម្តេចធិបតី បានបន្តថា ក្រុមទី៣ ធំជាងគេ។ បើសិនយើងដក តែបើមានចេតនាធ្វើឲ្យបាត់ វាគង់តែបាត់បង់ដូចគ្នា វាមិនមែនរឿងកិច្ចសហប្រតិបត្តិការហ្នឹងទេ។ អាស៊ាន យើងចូលតាំងពីឆ្នាំ១៩៩៩ ហើយ ១០ប្រទេស មិនទាន់បាត់មួយកន្លែងណាផង មានតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបោះបង្គោលព្រំដែនបន្ថែម ពង្រឹងរៀងៗខ្លួន។ អ្នកដែលចង់គាំទ្រ គាត់ថា អាហ្នឹងល្អសម្រាប់ខេត្តខ្ញុំ វាដាច់ស្រយាលជាងគេ អីចឹងអ្វីក៏ដោយ ក្របខ័ណ្ឌរបស់ជាតិ ក្របខ័ណ្ឌតំបន់ ជប៉ុនមកជួយ ធ្វើទៅ ខ្ញុំនៅហ្នឹងខ្ញុំការពារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ចំណុចទី៤ ក្នុងទស្សនៈរបស់មនុស្សក្រុមទី៣ គឺការមិនចង់ឃើញប្រទេសបែកបាក់ និងរក្សាបានស្ថិរភាព ដូច្នេះត្រូវតែឆ្លើយតបឱ្យបាន ជូនប្រជាពលរដ្ឋសម្រាប់បំណងនេះ។

ជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសប្តេជ្ញាធ្វើឱ្យបាននូវការការពារទឹកដី អធិបតេយ្យក្នុងខេត្តទាំង៤ នៅភាគឦសាន និងបន្តជំរុញឱ្យកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ។

សូមជម្រាបថា ក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។ ទោះបីគម្រោងខាងលើ ផ្តួចផ្តើមតាំងពីឆ្នាំ១៩៩៩ ស្រាប់តែថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមបានបំភ្លៃថា គម្រោងអភិវឌ្ឍនេះ គឺជាការកាត់ដីឲ្យប្រទេសដទៃទៅវិញ។

សម្តេចធិបតី បានថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភា មិនមែនមានតែគណបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ហេតុនេះហើយ ការបំភ្លៃរឿងខាងលើ គ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីចំណេញនយោបាយតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យរឹងមាំ គឺត្រូវរួមគ្នាអភិវឌ្ឍ និងលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរ នៅភាគឦសាន ឱ្យកាន់តែរីកចម្រើន។ ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្តេចធិបតី ស្នើឲ្យមានការបញ្ចេញទស្សនៈប្រកបដោយភាពថ្លៃថ្នូរផងដែរ។

សូមបញ្ជាក់ថា តាមរយៈសារពិសេសមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកផ្តួចផ្តើមគំនិតគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង ៤ខេត្ត រួមមាន៖ ស្ទឹងត្រែង, ក្រចេះ, មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង