**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អគ្គនាយក ប.ស.ស. ជំរុញឱ្យមានការផ្ញើសារដាស់តឿន ឬរំលឹកពាក់ព័ន្ធនឹងការបង់ភាគទានយឺតយ៉ាវមក ប.ស.ស. មុននឹងអនុវត្តការពិន័យតាមនីតិវិធីច្បាប់

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ របស់ បេឡាជាតិសន្ដិសុខសង្គម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា៖ ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន ម្ចាស់សហគ្រាស ឬគ្រឹះស្ថាន ក្នុងការផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា ប.ស.ស. បានរៀបចំការចុះបញ្ជីបុគ្គលិក និងការបង់ភាគទានតាមរយៈប្រព័ន្ធអនឡាញ ហើយជាពិសេសបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ក៏អាចចុះឈ្មោះតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF Member បានផងដែរ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តថា ទន្ទឹមនឹងការផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងបង់ភាគទាន តាមប្រព័ន្ធបច្ចេកវិទ្យានេះ នាយកដ្ឋានជំនាញត្រូវបន្តតាមដានចំពោះសហគ្រាស គ្រឹះស្ថាន ឬសមាជិក ប.ស.ស. ដែលបានចុះបញ្ជីរួច ប៉ុន្ដែភ្លេចបង់ភាគទាន ឬបង់ភាគទានមានការយឺតយ៉ាវ ត្រូវមានយន្ដការរំលឹក ដាស់តឿន តាមរយៈការទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ការផ្ញើសារ ឬចេញលិខិតដោយផ្ទាល់ ដើម្បីជូនដំណឹង មុននឹងអនុវត្តការពិន័យ ឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីច្បាប់។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមទៀតថា នាយកដ្ឋានជំនាញត្រូវធ្វើការសិក្សាលើយន្តការជម្រើសក្នុងការបង់ភាគទានជាប្រចាំឆ្នាំ ឬជាប្រចាំឆមាស ឬជាស្វ័យប្រវត្តិកម្ម តាមកម្មវិធីធនាគារ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបង់ភាគទាន ជៀសវាងការភ្លេច ឬយឺតយ៉ាវ ក្នុងប្រការណាមួយ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ នាព្រឹកនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យដោយផ្ទាល់ និងប្រធាន/អនុប្រធានសាខា ប.ស.ស. ទូទាំងប្រទេស តាមប្រព័ន្ធអនឡាញ សរុបប្រមាណជា៤០០រូប៕

អត្ថបទដែលជាប់ទាក់ទង