**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងរៀបរយ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងរៀបរយប្រចាំឆ្នាំ២០២៤ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគពិសេស ។

លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង នាយសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម អធិបតី គណៈអធិបតី ដែលបានឆ្លៀតពេលវេលាពីការងារមមាញឹក អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនរបស់អង្គភាពនាពេលនេះ ញ៉ាំងឲ្យពិធីនេះមានភាពអធិកអធម ។

បន្ទាប់មក លោកវរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឡើងអានរបាយការណ៍ អំពីវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកម្លាំងរៀបរយឆ្នាំ២០២៤នេះ មានរយៈពេលសិក្សាសរុបចំនួន ៩១ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ និងសិក្ខាកាមសរុបចំនួន ២៥នាក់ គ្រូចំនួន ០៥នាក់ និងអ្នកបម្រើ ០៥នាក់ ។ ខ្លឹមសារហ្វឹកហ្វឺនរួមមាន៖ យោធារួមចំនួន១៥ថ្ងៃ , អប់រំចិត្តសាស្ត្រចំនួន១៣ថ្ងៃ ,បច្ចេកទេសអាវុធថ្មើរជើងចំនួន១១ថ្ងៃ និងយុទ្ធវិធីថ្មើរជើងចំនួន២១ថ្ងៃ ។ ជាលទ្ធផលទទួលបាន និទ្ទេសល្អ ចំនួន ០៥នាក់ ល្អបង្គួរ ១០នាក់ និង មធ្យម ១០នាក់ សិក្ខាកាមទទួលបាន ប័ណ្ណសរសើរ ០៥នាក់ និងលិខិតសរសើរ ១០នាក់ ។

អញ្ជើញមានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រចនា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រុមការងារគ្រប់គ្រងវគ្គហ្វឹកហ្វឺន យោធាចារ្យ ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ច បានសម្រេចតាមផែនការក្នុងរយៈពេល៣ខែមកនេះ ។

ឯកឧត្តម មេបញ្ជាការរង យោធភូមិភាគពិសេស បានបន្តណែនាំដល់ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឈានទៅដល់គោលដៅ និងទទួលបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត នៅពេលខាងមុខ ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រចនា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានពន្យល់បន្ថែមយ៉ាងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និង បានណែនាំដល់កងកម្លាំង តំបន់ប្រតិបត្តិសឹករងកំពង់ឆ្នាំង ទាំងអស់ត្រូវប្ដេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទោះស្ថិតក្នុងតម្លៃណាក៏ដោយ និងកម្ទេចចោលក្រុមទុច្ចរិតដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង