លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុង ស្ដីពីការគ្រោងផែនការថវិកាជាតិសម្រាប់ឆ្នាំ២០២៥ ជាមួយអង្គភាពក្រោមឱវាទ របស់ក្រសួងសាធារណការ
ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងស្ដីពីការគ្រោងផែនការថវិកាជាតិសម្រាប់ឆ្នាំ២០២៥ ជាមួយអង្គភាពក្រោមឱវាទទាំងអស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងគ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធច្រើនរូបផងដែរ ។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីត្រៀមរៀបចំពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ថវិកាជាតិឱ្យបានត្រឹមត្រូវ មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕