**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅ ដល់មន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងចម្រុះ ប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសឱ្យអស់រយៈពេល៧ថ្ងៃ

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញវិធានការក្តៅ ដល់មន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់។

ឯកឧត្ដមបានដាក់ចេញវិធានការបែបនេះ ក្នុងឱកាសចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ (រដូវត្រីពងកូន) នៅលើផ្ទៃទឹកបឹងទន្លេសាប ខាងលិចភូមិបណ្តែតឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្ដម ខូយ រីដា បានបញ្ជាក់ថា “ក្រោយពីការពិនិត្យជាក់ស្តែង យើងឃើញថា បទល្មើសដែលកំពុងតែកើតមាននេះ គឺប្រើប្រាស់ក្រឡា១ហ៊ុន ខុសពីច្បាប់អនុញ្ញាត ដូចនេះត្រីដែលត្រូវទៅពងញ៉ាស់កូន នៅក្នុងព្រៃលិចទឹក គឺត្រូវបទល្មើសត្រងយកទាំងអស់។ ត្រង់ចំណុចនេះ យើងមិនត្រឹមតែកម្ទេចចោលឧបករណ៍ល្មើសច្បាប់ និងចាក់លែងកូនត្រីប៉ុណ្ណោះទេ យើងក៏ត្រូវវែកមុខជនល្មើស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ”។

ឯកឧត្ដមបានគូសបញ្ជាក់ថា ច្រើនឆ្នាំហើយដែលយើងបាត់ដំណឹងកូនត្រីប្រា ចំពោះកូនត្រីដែលយើងបង្ក្រាបបាន និងចាក់លែងចូលបឹងទន្លេសាបវិញនាពេលនេះ គឺសុទ្ធសឹងជាប្រភេទកូនត្រីប្រា និងកូនត្រីចម្រុះជាច្រើនរយគីឡូក្រាម ដែលប្រហាក់ប្រហែលជាងរាប់សែនក្បាលឯណោះ។

ឯកឧត្ដមក៏សូមឱ្យមន្ត្រីរដ្ឋបាលជលផល សហការជាមួយកម្លាំងចម្រុះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវចុះមកធ្វើកិច្ចការងារនេះជាបន្ទាន់ និងត្រូវធ្វើឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ និងត្រូវបន្តធ្វើចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ឯគឧត្ដម ខូយ រីដា បានលើកឡើងផងដែរថា ពេលសម្បូរត្រីបងប្អូនប្រជានេសាទយើង នឹងគ្មានបញ្ហាប្រឈមអ្វីទេ ផ្ទុយទៅវិញបើអត់ត្រី ពួកគាត់នឹងដាក់សម្ពាធមកលើអាជ្ញាធរយើង ជាក់ជាមិនខាន។ ដូច្នេះហើយ លោកសូមឱ្យធ្វើកិច្ចការងារនេះជាបន្ទាន់ ដើម្បីផលប្រយោជន៍រួម និងដើម្បីប្រយោជន៍បងប្អូនប្រជានេសាទយើង ទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង