**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

ការអប់រំកុមារជនជាតិដើមភាគតិច រស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងអប់រំកំពុងយកចិត្តទុកដាក់ខ្លាំង

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមជួយដោះស្រាយបញ្ហាអប់រំសម្រាប់កុមារ និងយុវជន ជាពិសេសកុមារ ជនជាតិដើមភាគតិចរស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងក្រសួងអប់រំ នៃបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង និងបានធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងការអប់រំ សម្រាប់កុមារ និងយុវជនក្រៅសាលានៅក្នុងតំបន់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅខេត្តរតនគិរី ប្រមាណ ២៦៣នាក់។

នាឱកាសនោះដែរបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងនូវអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកគ្រូ អ្នកគ្រូដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការ កំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ដូចពេលនេះ ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ខិតខំ ប្រឹងប្រែង ប្រកបដោយសុឆន្ទៈមោះមុតខ្ពស់ និងមិនរាថយក្នុងការជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយជាពិសេសលើការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានផែនការដ៏ជាក់លាក់ ដើម្បីចូលរួមចំណែកគាំទ្រ ដល់ការសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេស អភិវឌ្ឍនៅឆ្នាំ២០៥០។ស្របពេលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តកំណែទម្រង់កម្មវិធីគោលនយោបាយស៊ីជម្រៅឆ្លើយតបនឹង បរិបទសង្គមកម្ពុជា តំបន់ និងសកលលោកនោះ គឺការផ្តល់នូវពលរដ្ឋ ដែលមានចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងភាពស្ទាត់ជំនាញនៃការងារយ៉ាងពិតប្រាកដ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្តថា ជាមួយភាពរីករាយនៃលទ្ធផលដែលយើងសម្រេចបាននាឆ្នាំកន្លងដ៏ត្រចះត្រចង់ យើងក៏នៅមានកិច្ចការជាច្រើនដែលទាមទាឱ្យ ខិតខំបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី មានលទ្ធភាពទទួលបាននូវសេវាអប់រំ សមធម៌ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានរស់នៅក្នុងមោទនភាព សេចក្តីថ្លៃថ្នូរ សីលធម៌ គុណ ធម៌ ពេញដោយចំណេះដឹង និងជំនាញពិតប្រាកដ។
ក្រសួងបានបន្តការអនុវត្តកំណែទម្រង់វិស័យអប់រំ រួមមាន៖ ការរៀបចំសាសារៀនស្តង់ដារគំរូ, សហគមន៍សាលារៀន, ការប្រកួតប្រជែង ការផ្តល់សេវាសាធារណៈគំរូ, ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ, ការពង្រាយគ្រូបង្រៀន, កំណែទម្រង់មជ្ឈមណ្ឌល បណ្តុះបណ្តាលគ្រូ,ការលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន, ការងារអធិការកិច្ច, ការវាយតម្លៃការសិក្សា, កំណែទម្រង់កម្មវិធិក្សា និងសៀវភៅសិក្សាគោល, ការសាងសង់អគារសិក្សា និងជួសជុល, ការវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សា, ការលើកកម្ពស់វិស័យកីឡា, ការអនុវត្តផែនការសកម្មភាពគោលនយបាយយុវជន, ការអប់រំ បច្ចេកទេស, ការបង្កើតសាលារៀនជំនាន់ថ្មី, រៀបចំគន្លងអាជីព និងការបណ្តុះបណ្តាលគ្រូ។ដូចនេះទាំងអស់គ្នាត្រូវចាប់ដៃគ្នាសិក្សារៀនសូត្រ ដកស្រង់បច្ចេកទេស បទពិសោធន៍ ជំនាញថ្មីៗ ប្រកបដោយសុឆន្ទៈខ្ពស់ ដើម្បីដោះស្រាយសំណូមពរសិក្សារៀនសូត្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សា នុសិស្ស យុវជន ឱ្យមានចំណេះដឹង ជំនាញបំណិន ដែលឆ្លើយនឹងទីផ្សារការងារក្នុងស្រុក, តំបន់ និង សកលលោក៕

អត្ថបទដែលជាប់ទាក់ទង