**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖ ទឹកគឺជាជីវិតមនុស្ស សត្វ និងរុក្ខជាតិ សុទ្ធតែត្រូវការទឹក ប្រសិនបើគ្មានទឹក នោះមិនមានជីវិតនៅលើភពផែនដីនេះឡើយ

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានរៀបចំពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ចុង ផែត អនុរដ្ឋលេខាធិការ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល អភិបាលស្រុកស្អាង លោក លោកស្រី មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំក្រាំងយ៉ូវ ជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងពិធីលោកជំទាវ លីម មុយឡេង បានមានប្រសាសន៍ថា ទឹកគឺជាជីវិត! មនុស្ស សត្វ និងរុក្ខជាតិ សុទ្ធតែត្រូវការទឹក ប្រសិនបើគ្មានទឹក នោះមិនមានជីវិតនៅលើភពផែនដីនេះឡើយ ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលបានធ្វើពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់នៅពេលនេះ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ ចំណេញពេលវេលា និងថវិកា។

លោកជំទាវបន្តថា ដ្បិតថា ទឹកជាប្រភពនៃជីវិត ប៉ុន្តែប្រសិនយើងទុកដាក់ ប្រើប្រាស់គ្មានអនាម័យអាចបណ្តាលឱ្យយើងកើតជំងឺឆ្លងដោយសារការប្រើប្រាស់ទឹកមិនស្អាត ភាគច្រើននៃជំងឺទាំងនោះកើតចំពោះកុមារមានអាយុក្រោម ៥ឆ្នាំ ដែលជំងឺឆ្លងតាមទឹកភាគច្រើនបណ្តាលមកពីមេរោគ បាក់តេរី វីរុស បណ្តាលឱ្យកើតជំងឺរាគរូស អាសន្នរោគ គ្រុនពោះវៀនជាដើម។ ហើយការប្រើប្រាស់ទឹកមិនស្អាត បណ្តាលអោយមានផលប៉ះពាល់ដល់សុខភាព ជាពិសេសក្មេងៗ មានអាយុក្រោម ៥ឆ្នាំ បណ្តាលឱ្យពួកគេមានសភាពខ្វះអាហារូបត្ថម្ភ(ក្មេងៗខ្វះអាហារូបត្ថម្ភ និងមិនមានការលូតលាស់ផ្នែករាងកាយល្អឡើយ ហើយនឹងនាំឱ្យការរៀនសូត្រខ្សោយ)។

លោកជំទាវ បានសំណូមពរដល់ លោកតា លោកយាយ ពូ មីង បងប្អូន និងអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ ដោយត្រូវការពារប្រភពទឹក (ទឹកអណ្តូង ទឹកស្រះ) ដោយការសំអាតបរិស្ថានជុំវិញប្រភពទឹក កុំឱ្យមានភក់ជ្រាំ មិនត្រូវចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅជុំវិញប្រភពទឹកជាដើម ត្រូវសាងសង់បង្គន់ឱ្យនៅឆ្ងាយពីប្រភពទឹកយ៉ាងហោចពី ២០ ទៅ ៣០ម៉ែត្រ ការយក និងដឹកទឹកមានអនាម័យស្អាត ការទុកដាក់ទឹកឱ្យបានត្រឹមត្រូវមានអនាម័យស្អាតល្អ ទឹកផឹកមានសុវត្ថិភាព(ដាំពុះ ឬចោះ) ធ្វើអនាម័យបរិស្ថានភូមិ-ឃុំឱ្យបានស្អាត ធ្វើរបងការពារសត្វពាហនៈនៅជុំវិញប្រភពទឹក ធ្វើកំណល់ពាង និងគម្របពាង ឬធុងដែលទុកដាក់ទឹកប្រើប្រាស់ និងសំអាតផ្នែកខាងក្នុងនៃការ ស្តុកទឹកឱ្យបានញឹកញាប់។

ក្នុងឱកាសនោះដែរលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេដ្ឋកិច្ច តាមរយៈសុខសន្តិភាព ដែលរកបានមកដោយលំបាក ជាក់ស្តែងការបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីជោគជ័យរបស់ខេត្តកណ្តាល ក្នុងវិស័យទឹកស្អាត និងអនាម័យ ដែលមានអត្រាកំណើនល្អពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងឆ្នាំ២០២២ យើងបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ហើយនៅក្នុងឆ្នាំ២០២៤នេះ ខេត្តបានសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+ បន្ថែមទៀត ដោយរង់ចាំតែការចុះផ្ទៀងផ្ទាត់របស់ក្រុមការងារថ្នាក់ជាតិប៉ុណ្ណោះ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា ស្ថានភាពទឹកស្អាត នៅខេត្តកណ្តាល ដែល យោងលើទិន្នន័យទទួលបានឱ្យឃើញថា គ្រួសារមានទឹកស្អាតប្រើប្រាស់ស្មើនឹង ៩០% ដែលក្នុងនោះមាន ÷ គ្រួសារប្រើប្រាស់ទឹកបំពង់បណ្តាញក្នុងលំនៅឋាន ស្មើ ៦៤%, គ្រួសារប្រើប្រាស់ទឹកអណ្តូង(អណ្តូងស្នប់ អណ្តូងលូ), ស្មើ ១៧.៥% គ្រួសារប្រើប្រាស់ទឹកដប ស្មើ ៨.៥%។

បន្ទាប់ពីពិធីចប់ប្រតិភូបានអញ្ជើញប្រគល់អណ្ដូងជូនប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង និងពិនិត្យការដ្ឋានសាងសង់អណ្ដូងនៅក្នុងឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង