**ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់**ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល**អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ក្នុងស្រុកចំនួន៣**សម្ដេចធិបតី៖ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន**ប្រធានាធិបតី ហ្សេលេនស្គី ថាអ៊ុយក្រែននឹងបរាជ័យ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលឈរជើងក្នុងប្រទេសរុស្ស៉ី អាចនឹងកើនដល់ ១០០ ០០០នាក់**សិង្ហបុរី និងអាល្លឺម៉ង់ ព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ

ក្រសួងមហាផ្ទៃ ត្រៀមខ្លួនយ៉ាងអង់អាចដើម្បីកម្ទេចកុបកម្ម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកម្ទេចកុបកម្ម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ការលើកឡើងរបស់ លោកបណ្ឌិត ទូច សុឃៈ បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

យោងតាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា «យើងទាំងអស់គ្នាគាំទ្រ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ ៣មាន»។ ជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន រួមមាន៖ ទី១.«មាន»សុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីនតាំងពីដើមមក។ ទី២.«មាន»ការអភិវឌ្ឍ ដោយក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់«មាន»ផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ទី៣.«មាន»ការតភ្ជាប់ ដោយក្លាយពីតំបន់គ្មានសរសៃរឈាមទំនាក់ទំនង ទៅជាតំបន់«មាន»ការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

អ្នកនាំពាក្យរង បន្ដថា ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា «បដិវត្តន៍ពណ៌» ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។

អ្នកនាំពាក្យរង គូសបញ្ជាក់ថា «ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកំទេចកុប្បកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានផែនការគត់មុតទាំងផ្នែករដ្ឋបាលដែនដីចាប់ពីរាជធានីខេត្តដល់ភូមិ។ ផ្នែកកងកម្លាំងជំនាញ តាំងពីអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍។ ផ្នែកពន្ធនាគារ ចាប់ពីអគ្គនាយកដ្ឋាន រហូតដល់ពន្ធនាគារគ្រប់រាជធានីខេត្ត»។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង