ឧត្ដមសេនីយ៍ទោ ម៉ៅ វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ចំណេះដឹង ជំនាញ បច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា ត្រួតពិនិត្យ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ចំណេះដឹង ជំនាញ បច្ចេកវិទ្យាឌីជីថល របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
កិច្ចប្រជុំនេះមានការអញ្ជីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីនគរបាលជាតិទាំងអស់នៃនាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថលផងដែរ៕