លោកជំទាវរដ្ឋលេខាធិការ ខៀវ សុផានី ចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងការបរទេស ប្រកបដោយលទ្ធផលជាផ្លែផ្កា
ភ្នំពេញ៖ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចូលរួមដឹកនាំកិច្ចប្រជុំជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងការបរទេស ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ។
ក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ក្រសួងការបរទេស ដែលមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ ព្រមទាំងទទួលយកនូវសំណូមពររបស់ក្រសួងការបរទេស និងឯកភាពបន្តផ្ដល់ការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស សំដៅបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់ក្រសួងបន្ថែមទៀត៕