**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

តោះមកដឹងពីប្រវត្តិរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដែលទើបត្រូវបានជ្រើសរើស ជានាយករដ្ឋមន្រ្តីថៃថ្មី

បាងកក៖ សភាប្រទេសថៃ នៅ​ថ្ងៃ​សុក្រទី១៦ ខែ​សីហា ឆ្នាំ២០២៤នេះ បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីទី៣១ថ្មីរបស់ខ្លួន នោះគឺ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។

លោកជំទាវ ផែថងថាន ហៅ «អ៊ឹងអ៊ីង» កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាលា St. Joseph Convent និងសាលា Mater Dei។ លើសពីនេះ លោកជំទាវ បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីមហាវិទ្យាល័យជូឡាឡុងកន និងបានបន្តការសិក្សានៅសាកលវិទ្យាល័យ Surrey ចក្រភពអង់គ្លេស លើជំនាញផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ។

បន្ទាប់​មក​លោកជំទាវ ក៏​បាន​វិលត្រឡប់​មក​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​វិញក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SC Asset Corporation Public Company Limited និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ Thaicom។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុននេះ កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនសរុបចំនួន២១ ដែលមានតម្លៃប្រហែល៦៨ពាន់លានបាត។ លោកជំទាវ ផែថងថាន បានរៀបការជាមួយ លោក ភីដុក ស៊ូកសាវ៉ាត (Pidok Suksawat) ក្នុងឆ្នាំ២០១៩ និងមានកូនស្រីម្នាក់ឈ្មោះ ធីថាន ស៊ូកសាវ៉ាត (Thitharn Suksawat) និងកូនប្រុសម្នាក់ឈ្មោះ ពុតឆាស៊ីន ស៊ូកសាវ៉ាត (Phutchasin Suksawat) ដោយលោកជំទាវ បានសម្រាលនៅពេលកំពុងគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ។

លោកជំទាវ ផែថងថាន មិនធ្លាប់ធ្វើជាសមាជិកសភា ឬជារដ្ឋមន្ត្រីអ្វីមួយឡើយ ប៉ុន្តែលោកស្រីបានប្រឡូកក្នុងវិស័យនយោបាយជាយូរមកហើយ។ កូនស្រីសំណព្វរបស់ឯកឧត្ដម ថាក់ស៊ីន រូបនេះ បាន​អមដំណើរ​ឪពុក​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ជួប​ជាមួយ​សាធារណជន​កំពូលៗក្នុង​អាណត្តិ​ដែលលោក ថាក់ស៊ីន នៅជា​នាយករដ្ឋមន្ត្រី​ថៃ​ទី២៣ ក្នុង​ឆ្នាំ២០០១ ដល់២០០៦ រហូតដល់មាន​រដ្ឋប្រហារ។ ក្រៅពីឪពុកបង្កើត លោកស្រីក៏មានពូក្មេកជានាយករដ្ឋមន្ត្រីទី២៦ផងដែរ នោះគឺឯកឧត្ដម ស៊ុមឆៃ វង្សាវ៉ាត់ (Somchai Wongsawat) ដែលត្រូវបានតុលាការធម្មនុញ្ញថៃដកចេញពីតំណែង និងរំលាយគណបក្សអំណាចប្រជាជនក្នុងឆ្នាំ២០០៨។

ក្រៅពីនេះ លោកជំទាវក៏នៅមានម្តាយមីងជានាយករដ្ឋមន្រ្តីម្នាក់ទៀត គឺលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ ប៉ុន្តែត្រូវបានតុលាការធម្មនុញ្ញថៃចេញដីកាបង្គាប់ឱ្យចុះចេញពីតំណែងមុនរដ្ឋប្រហារឆ្នាំ២០១៤។ បើទោះបីជាឃើញជោគវាសនាឪពុកបង្កើត ពូក្មេក និងម្តាយមីង នៅនឹងមុខក៏ដោយ លោកជំទាវ ផែថងថាន មិនញញើតក្នុងការចូល​ប្រឡូក​​ក្នុងសមរភូមិនយោបាយនៅប្រទេសថៃឡើយ។

សូមជម្រាបថា លោកជំទាវ ផែថងថាន បានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់គណបក្សភឿថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិកនគែន។ ពេលនោះហើយដែលលោកស្រីត្រូវបានតែងតាំងជាប្រធានទីប្រឹក្សាគណបក្សភឿថៃ។ គួរបញ្ជាក់ថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា បានដើរតាមគន្លងត្រកូលស៊ីណាវ៉ាត្រា ដោយត្រូវបានជាប់ឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃទី៣១ និងជាមេដឹកនាំស្ត្រីទី២របស់ប្រទេសថៃ បន្ទាប់ពីម្តាយមីងក្នុងវ័យ៣៧ឆ្នាំ ដែលជាប្រមុខរាជរដ្ឋាភិបាលវ័យក្មេងជាងគេរបស់ព្រះរាជាណាចក្រក្បែរខាងកម្ពុជាមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង