ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការអភិវឌ្ឍតំបន់ត្រីកោណ មិនអាចនាំទៅដល់ការបាត់បង់ទឹកដីទេ ផ្ទុយមកវិញ គឺជាការការពារទឹកដី រក្សាទឹកដីឱ្យនៅគង់វង្សតាមទំហំ និងផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមគ្រួសារបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងនូវចំណុច ដែលបានសរបញ្ជាក់ថា ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺសម្តេចមិនបានកាត់ដីឱ្យប្រទេសណាមួយទេ សូម្បីតែ១មីលីម៉ែត្រ។ ម្យ៉ាងវិញទៀតកិច្ចសហប្រតិបត្តិការនេះមិនមែនជាការវិនិយោគរួមគ្នាទេ គឺជាកិច្ចសហប្រតិបត្តិការដោយឡែកពីគ្នាស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ។
ឯកឧត្តមបន្ថែមថា លើសពីនោះទៀតកិច្ចសហប្រតិបត្តិការនេះ មិនអាចនាំទៅដល់ការបាត់បង់ទឹកដីទេ ផ្ទុយមកវិញ គឺជាការការពារទឹកដី រក្សាទឹកដីឱ្យនៅគង់វង្សតាមទំហំ និងផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិរួចជាស្រេច៕