**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានាធិបតីបេឡារុស រុស្ស៉ីនិងអ៊ុយក្រែន គួរតែព្យាយាមនិយាយចរចាគ្នា ដើម្បីបញ្ចប់សង្រ្គាម

មីនស្កិ៍៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងសប្តាហ៍នេះថា រុស្ស៉ីនិងអ៊ុយក្រែន គួរតែព្យាយាមនិយាយចរចាគ្នា ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។

លោក Lukashenko បាននិយាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលអ៊ុយក្រែន កំពុងរក្សាការវាយលុករបស់ខ្លួនចូលក្នុងទឹកដីរុស្ស៉ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែសីហា នៅពេលកងកម្លាំងរបស់ទីក្រុងកៀវ ចំនួនរាប់ពាន់នាក់ បានវាយឆ្មក់ទម្លុះចូល ព្រំប្រទល់ភាគខាងលិចរបស់រុស្ស៉ី។ លោកប្រធានាធិបតីបេឡារុស បានបន្តទៀតថា ក្រុមលោកខាងលិច ដែលកំពុងបន្តជំរុញឱ្យទីក្រុងកៀវប្រយុទ្ធជាមួយទីក្រុងមូស្គូ គឺដោយសារពួកគេចង់ឱ្យអ៊ុយក្រែននិងរុស្ស៉ី បំផ្លិចបំផ្លាញគ្នាទៅវិញទៅមក។

លោក Lukashenko បានបន្ថែមថា ជំនួសការបណ្តោយឱ្យសង្រ្គាមអូសបន្លាយរកទីបញ្ចប់មិនឃើញ ភាគីទាំងសងខាងគួរតែអង្គុយចុះ ហើយនិយាយចរចាគ្នា ដើម្បីបញ្ចប់ជម្លោះនេះ ដោយលោកអះអាងថា ទាំងប្រជាជនអ៊ុយក្រែន និងទាំងប្រជាជនរុស្ស៉ី សុទ្ធតែមិនចង់បានសង្រ្គាមឡើយ ប៉ុន្តែមានតែលោកខាងលិចប៉ុណ្ណោះ ដែលត្រូវការសង្រ្គាមនេះ។

លោក Lukashenko បានប្រកាន់ជំហរ​ជាអ្នកគាំទ្រចម្បងរបស់លោក ពូទីន ចាប់តាំងពីលោកប្រធានាធិបតីរុស្ស៉ី បានបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយអំឡុងពេលនោះ ទឺកដីបេឡារុសក៏ត្រូវបានប្រើប្រាស់ ជាទីតាំងមួយផងដែរ សម្រាប់ឱ្យរុស្ស៉ីវាយចូលអ៊ុយក្រែន។

កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៉ីបាននិយាយថា ខ្លួននឹងពង្រឹងការការពារព្រំដែនរបស់ខ្លួន ខណៈប្រជាជនរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន នៅតំបន់ Kursk ភាគខាងលិចប្រទេស។ ទីក្រុងកៀវអះអាងថា កងកម្លាំងរបស់ខ្លួន បានរុលចូលទឹកដីរុស្ស៉ី ចម្ងាយប្រហែល៣៥គីឡូម៉ែត្រ គិតចាប់តាំងពីសប្តាហ៍មុន ហើយកំពុងតែបន្តវាតទីទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង