**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍

អាមេរិក មិនអនុញ្ញាតឱ្យយោធាអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន សម្រាប់វាយប្រហារចូលរុស្ស៊ី រួមទាំងតំបន់ Kursk នោះទេ

បរទេស ៖ បើតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យយោធាអ៊ុយក្រែន ប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយ របស់អាមេរិក សម្រាប់ការវាយប្រហារ ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី រួមទាំងនៅក្នុងតំបន់ Kursk នោះទេ។

ប្រភពដដែលបានរសេរទៀតថាកងកម្លាំងរបស់ទីក្រុងគៀវ បានបើកការលុកលុយដ៏ធំមួយ ចូលទៅក្នុងតំបន់ព្រំដែនរុស្ស៊ី កាលពីសប្តាហ៍មុន។ក្រុងគៀវបានអំពាវនាវម្តងហើយម្តងទៀតលើអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនឱ្យអនុញ្ញាតឱ្យខ្លួនប្រើអាវុធមួយចំនួនរួមទាំងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ សម្រាប់ការវាយប្រហារ ចូលទៅក្នុងទឹកដីរុស្ស៊ី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានឱ្យដឹងថា ការបន្តការលុកលុយ ចូលទៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី បានកំពុងតែពង្រឹងឡើងវិញ ហើយការអំពាវ នាវទាំងនេះ ដោយមេដឹកនាំVladimir Zelensky តាមសេចក្តីរាយការណ៍ បានទទូចថា ការវាយប្រហារបែបនេះ នឹងធ្វើឱ្យជម្លោះកាន់តែខិតជិតដល់ទីបញ្ចប់។

គួរឲ្យដឹងថាមីស៊ីលATACMS អាចវាយប្រហារ គោលដៅនៅចម្ងាយ រហូតដល់៣០០គីឡូម៉ែត្រ ហើយអាចត្រូវបានបាញ់ ដោយគ្រាប់រ៉ុក្កែត ច្រើនប្រភេទរួមមានទាំង HIMARS ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង