**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត

ឯកឧត្តម ចាយ បូរិនអញ្ជើញចូលរួមពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំបែរ បានអញ្ជើញជាអធិបតី ពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង”
ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ នី ចាន់ធីតា អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ ព្រះសង្ឃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសសយក សិស្សានុសិស្សនិងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់ ។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង” នាពេលនេះបានប្រារព្ធឡើងក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបានបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណិត្តទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១  និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។
ឯកឧត្តម ចាយ បូរិនបានគូសបញ្ជាក់ថា
ការចូលរួមរបស់យើងទាំងអស់គ្នានៅថ្ងៃនេះ
គឺជាការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី និងការថែរក្សាធនធានធានធម្មជាតិរបស់យើង ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផងនឹងចូលរួមបណ្តុះស្មារតីពលរដ្ឋយើងឱ្យយកចិត្តទុកដាក់រក្សាករពារស្រឡាញ់បរិស្ថានធនធានធម្មជាតិព្រៃឈើកាន់តែទ្វេរឡើងថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមពីផលប្រយោជន៍ដ៏មហាសាល ពីព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា ហើយត្រូវបានដឹកនាំបន្តដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
ឯកឧត្តម ចាយ បូរិនក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រុមប្រឆាំងមួយ ចំនួនតូចនៅក្រៅប្រទេសបានធ្វើបាតុកម្មនិងបាន គៀងគរប្រជាពលរដ្ឋនៅក្នុងស្រុកអោយក្រោក ឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធ ទៅនឹង គម្រោងអភិវឌ្ឍន៍ CLV ដោយចោទ ប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដី ចំនួន ៤ ខេត្ត ហើយបើទោះបីជាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនិងលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចេញមកធ្វើការ បកស្រាយនិងពន្យល់ជាច្រើនដងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនស្តាប់ការ ពន្យល់នោះទេ ផ្ទុយទៅវិញពួកគេយកបញ្ហា CLV នេះដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោក ឡើងធ្វើបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ ដើម្បីធ្វើឱ្យប្រទេសជាតិឈានទៅរកការបែកបាក់និងផ្ទុះសង្រ្គាមសារជាថ្មី ធ្វើឱ្យប្រជាជនរងទុក្ខវេទនាដូចកាលសម័យខ្មែរក្រហម។
ដូច្នេះបើស្រឡាញ់សន្តិភាពសូមបងប្អូនប្រជាពលរដ្ឋទាំអស់ជាពិសេសយុវជនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការ ថែរក្សាការពារអធិបតេយ្យភាព បូរណៈភាពទឹកដី មិនអោយបាត់បង់នោះទេ ហើយសូមបងប្អូន ប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយអោយ គង់វង្សយូអង្វែងដើម្បីឲ្យប្រទេសយើងមានការ រីកចម្រើននិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បន្ថែមទៀត៕
នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីចាយ បូរិនរួមជាមួយ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ ដែលចុះមូលដ្ឋានស្រុកតំបែរបានអញ្ជើញសួរសុខទុក្ខនិងនាំយកវត្ថុអនុស្សាវរីយ៍ជូនប្រជាជនចាស់ជរាដែលរស់នៅក្នុងមូលដ្ឋានភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង