**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ**សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ**រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ព្យាយាមធានាដល់នាយករដ្ឋមន្រ្តីឥណ្ឌា ពាក់ព័ន្ធករណីវាយប្រហារលើជនជាតិភាគតិច

ញូវដែលី៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលបណ្តោះអាសន្ននៅបង់ក្លាដែស បានប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ថា សេចក្តីរាយការណ៍ស្តីពីការវាយប្រហារលើ អ្នកកាន់សាសនាហិណ្ឌូ និងជនជាតិភាគតិចដទៃទៀត ក្នុងប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើនមួយនេះ គឺត្រូវបានបំផ្លើស ហើយបានធានាដល់លោក Modi ថែមទៀតថា ខ្លួនកំពុងព្យាយាមប្រឹងប្រែងការពារប្រជាជនទាំងអស់ មិនថាកាន់សាសនាអ្វីឡើយ នៅក្នុងប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។

គ្រូបង្រៀនម្នាក់បានស្លាប់ និងយ៉ាងហោចមនុស្ស៤៥នាក់បានរងរបួស ស្របពេលដែលលំនៅដ្ឋាន អាជីវកម្ម និងព្រះវិហារនៃអ្នកកាន់ហិណ្ឌូ បានក្លាយជា មុខព្រួញនៃការវាយប្រហារកាលពីសប្តាហ៍កន្លងទៅ ក្រោយអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានចុះចេញពីតំណែង និងរត់ភៀសខ្លួនពីប្រទេស ចំពោះមុខការធ្វើបាតុកម្មយ៉ាងហិង្សា ទាមទារឱ្យលោកស្រីចុះពីអំណាច។

ឥណ្ឌាដែលជា​ប្រទេសមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើន គឺមានទំនាក់ទំនងវប្បធម៌និងទំនាក់ទំនងធុរកិច្ចរឹងមាំ ជាមួយបង់ក្លាដែស ដែលជាប្រទេសជិតខាងគ្នា ហើយរដ្ឋាភិបាលលោក Modi កន្លងមកនេះ បានបង្ហាញក្តីបារម្ភ ជុំវិញការផ្ទុះឡើងនៃអំពើហិង្សាប្រឆាំង​អ្នកកាន់សាសនាហិណ្ឌូ នៅបង់ក្លាដែស។

លោក Modi បានឱ្យដឹងថា លោក Muhammad Yunus ដែលជាប្រមុខដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានទូរស័ព្ទ​មកកាន់លោក ហើយបានធានាប្រាប់អំពី ការការពារសុវត្ថិភាពនិងសន្តិសុខ សម្រាប់អ្នកកាន់សាសនាហិណ្ឌូ និងជនជាតិភាគតិចដទៃទៀត នៅក្នុងប្រទេសបង់ក្លាដែស។ បើតាមលោក Modi លោក Yunus បានអះអាងថា សេចក្តីរាយការណ៍អំពី ការវាយប្រហារលើជនជាតិភាគតិច គឺត្រូវបានបំផ្លើសឱ្យធ្ងន់ធ្ងរឆ្ងាយពីការពិត ហើយរដ្ឋាភិបាលបង់ក្លាដែស ប្តេជ្ញាធានាការពារសិទ្ធិមនុស្ស សម្រាប់ពលរដ្ឋគ្រប់រូប នៅក្នុងប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា ការវាយប្រហារដែលផ្ទុះឡើង ក្រោយលោកស្រី Hasina ភៀសខ្លួនមកកាន់ឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា បានបង្ខំឱ្យអ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់ ព្យាយាមរត់ចូលមកប្រទេសឥណ្ឌា ដើម្បីគេចពីអំពើហិង្សា។ អ្នកកាន់សាសនាហិណ្ឌូមានចំនួនប្រហែល​៨ភាគរយ នៃប្រជាជនបង់ក្លាដែសសរុប១៧០លាននាក់ ហើយតាំងពីដើមមក ពួកគេមាននិន្នាការគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina។ អំពើហិង្សានេះ ត្រូវបានក្រុមអ្នកវិភាគយល់ឃើញថា កើតចេញពីការសងសឹកនយោបាយ ជាជាងការរើសអើងសាសនា៕

អត្ថបទដែលជាប់ទាក់ទង