ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៥២ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ ជាក់ស្តែង កិច្ចប្រជុំបានពិភាក្សាអំពី គណ:សារការី ៕