សម្តេចតេជោ បង្ហាញសេចក្ដីសម្រេចរបស់រដ្ឋសភាកម្ពុជាកាលពីឆ្នាំ២០១០ និងលើកឡើងថា គ្មានអ្វីជាសម្ងាត់ទេ សូមមើលឱ្យច្បាស់
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤នេះ បានបង្ហាញសេចក្ដីសម្រេចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លេខ០៧៤ រ.ស ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។
សម្ដេចតេជោ ហ៊ុន សែន បានសរសេថា “គ្មានអ្វីជាសម្ងាត់ទេ សូមមើលឱ្យច្បាស់!
សូមជូនសេចក្ដីសម្រេចរបស់រដ្ឋសភា ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភាកម្ពុជា នៃគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម ដើម្បីជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។
សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤ មានគណបក្ស ៥បានទទួលអាសន: នៅក្នុងរដ្ឋសភា ក្នុងនោះ៖
-គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០កៅអី
-គណបក្សសម រង្សី ទទួលបាន ២៦កៅអី
-គណបក្សសិទ្ធមនុស្ស ទទួលបាន ៣កៅអី
-គណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ២កៅអី
-គណបក្សហ្វុនស៊ីនប៉ិច ទទួលបាន ២កៅអី។
នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភាដើម្បីតាមដាន ត្រួតពិនិត្យ និងជម្រុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។
គណបក្សសម រង្សី និងគណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី រឺសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយ ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដែរ។ ក្នុងនោះ ឯ.ឧ ឡុង រី តំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិក មានលេខរៀង១៤ ក្នុងបញ្ជីគណ:កម្មការ” ៕