**ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ**ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ**ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន**នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន**សម្ដេចធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យលេីករណី ព្រះចៅអធិការវត្ដទាមទារដីកម្មសិទ្ធិពីសាលារៀនវិញ នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ**ចាប់ពីថ្ងៃទី៨-១០ ខែវិច្ឆិកា តាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់**មន្រ្តីអាមេរិក២រូបអះអាងថា កងទ័ពកូរ៉េខាងជើង ចូលប្រយុទ្ធក្នុងសមរភូមិជាលើកដំបូង នៅតំបន់ Kursk របស់រុស្ស៉ី**ក្រសួងកសិកម្ម ប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤**អង្គភាពប្រឆាំងពុករលួយ ឃាត់ខ្លួននាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងមន្រ្តី២នាក់ ពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួន**ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើស្ថានភាពសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ៖ មេដឹកនាំរបបយោធាភូមា ប្រាប់សម្តេចធិបតី ថាមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោត ក្នុងពេលវេលាសមស្របមួយ នាពេលខាងមុខ**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជា ចំពោះជ័យជំនះរបស់ឯកឧត្តម ដូ ណាល់ត្រាំ គឺជាឥរិយាបថប្រទេសជាមិត្ត**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ៖ កិច្ចប្រជុំកំពូល GMS លើកទី៨, កិច្ចប្រជុំកំពូល អេកម៉ិក លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត**ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤**ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ**លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់» «សន្តិភាពពិបាករក តែងាយបាត់បង់»**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ខ្ញុំក៏ជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែពួកជ្រុលនិយមបែរចោទថា «ខ្ញុំលក់ឧត្តមគតិ»ទៅវិញ

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រតិកម្មចំពោះ ក្រុមជ្រុលនិយមក្រៅប្រទេស ឯកឧត្ដមក៏ជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែបែរជាពួកជ្រុលនិយចោទថា «ក្បត់ជាតិ លក់ក្បាល» ទៅវិញ។

ក្នុងសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា «ពួកគេចោទរាជរដ្ឋាភិបាល ចោទមនុស្សដូចខ្ញុំ និងឯកឧត្តម ប៉ែន បូណា (ថា) មនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន បម្រើតែប្រយោជន៍បរទេស ជួនកាលគេចោទថា “បម្រើវៀតណាម” ជួនកាលគេចោទថា “បម្រើចិន” ស្រេចតែអំពើចិត្តរបស់ពួកគេ»។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បន្តថា «មើលភ្នែកខ្ញុំឱ្យមែនទែន ខ្ញុំក៏ជាពលរដ្ឋម្នាក់ដែរ ខ្ញុំរស់នៅបរទេស៣០ឆ្នាំ ធ្វើការឱ្យបរទេស៣០ឆ្នាំក្នុងវិទ្យុបារាំងអន្តរជាតិ ធ្វើការឱ្យបរទេសដើម្បីបម្រើប្រយោជន៍ខ្មែរ ផ្សព្វផ្សាយព័ត៌មានដើម្បីបម្រើផលប្រយោជន៍ខ្មែរ តែបែរជាពួកជ្រុលនិយមទាំងនោះមកជេរថា ខ្ញុំលក់ឧត្តមគតិ ក្បត់ជាតិ អត់មានសិទ្ធិឈរនៅខាងអ្នកជាតិនិយម ឬអ្នកស្នេហាជាតិ»។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងទៀតថា ចំពោះពួកជ្រុលនិយម ប្រជានិយមទាំងនោះ កាលណាមានមនុស្សនៅខាងពួកគេ គេចាត់ទុកថាជាអ្នកជាតិនិយម រីឯអ្នកមិននៅខាងពួកគេ គេចាត់ទុកថា សុទ្ធសឹងជាអ្នកក្បត់ជាតិ តួយ៉ាងដូចជាឯកឧត្ដម ប៉ែន បូណា និងរូបឯកឧត្ដមផ្ទាល់ គឺត្រូវបានគេចោទថា «ជាមនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន» ដោយសារមិនជ្រើសរើស នៅជាមួយពួកជ្រុលនិយមទាំងនោះ ៕

អត្ថបទដែលជាប់ទាក់ទង