**អភិបាលខេត្ត​ស្ទឹងត្រែង​ ប្រគល់រថយន្ត ១គ្រឿង ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរួមចំណែកក្នុងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព**ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន**អគ្គនាយកពន្ធនាគារ ផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ និងដាក់ចេញជាគន្លឹះចំនួន ៧ចំណុច**ទូតគុយបា​ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដីមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ទូតអូស្ត្រាលីថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា**កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី**អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្តីពី «យន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹង និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើស»**ឯកឧត្តម ហេង សួរ និងឯកឧត្តម Wang Wenbin ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល**អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ**ប្រទេសសហភាពអឺរ៉ុបប្រឆាំងនឹងការបន្តបង្កកទ្រព្យសម្បត្តិរុស្ស៊ី**GDP របស់ចិនកើនឡើង ៤.៨ភាគរយ ក្នុងរយៈពេលបីត្រីមាសដំបូង**លោក Xi Jinping សង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការជំរុញទំនើបកម្មរបស់ចិន**លោក Xi Jinping សង្កត់ធ្ងន់លើការលើកកម្ពស់គុណធម៌ប្រពៃណីរបស់ចិន**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ត្រៀមផ្តល់ប្រឹក្សាដល់កូនស្រី ជានាយករដ្ឋមន្ត្រីថៃថ្មី ចំពេលមានកិច្ចការដ៏លំបាក

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំបូន្មានដល់កូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ដែលក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃនឹងប្រឈមមុខនឹង ការងារដ៏លំបាក ប៉ុន្តែដោយភាពរាបសារដែលគាត់ជឿថា នឹងទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកថាក់ស៊ីនបាននិយាយអំពី ការគាំទ្ររបស់លោកចំពោះកូនពៅ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេ របស់ប្រទេសកាលពីថ្ងៃអាទិត្យ ខណៈដែលលោកស្រីបានទទួលការ យល់ព្រមពីព្រះមហាក្សត្រជាផ្លូវការ សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

លោក ថាក់ស៊ីន បាននិយាយថា “នាងដឹងថានាងនឹងនឿយហត់ ត្រូវតែលះបង់ខ្លួនឯង ហើយត្រូវតែមានកិច្ចសហការពីគ្រប់ភាគី… កាលពីមុន ខ្ញុំបានឈរនៅមុខនាង ហើយនាងនៅពីក្រោយខ្ញុំ។ ថ្ងៃនេះនាងឈរនៅពីមុខខ្ញុំ ហើយខ្ញុំនៅខាងក្រោយ” ។

គាត់បាននិយាយថា លោកស្រី ផែតងតាន អាចទូរស័ព្ទទៅគាត់ដើម្បីសុំយោបល់ របស់គាត់លើគ្រប់បញ្ហា ប៉ុន្តែគាត់នឹងមិនផ្តល់ការគាំទ្រ ផ្នែកនយោបាយណាមួយដល់គាត់ទេ ពីព្រោះ “ខ្ញុំចាស់ហើយ។ ឥឡូវនេះខ្ញុំមានអាយុ ៧៥ ឆ្នាំហើយ” ។

លោក ថាក់ស៊ីន បាននិយាយថា លោកនឹងគ្មានអ្វីពាក់ព័ន្ធនឹង ការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនោះទេ។ លោកថា បញ្ហានេះជាការទទួលខុសត្រូវ របស់លោកនាយករដ្ឋមន្ត្រី។
លោកស្រី ផែតងតាន បាននិយាយថា លោកស្រីនឹងស្វែងរកដំបូន្មានពីលោកថាក់ស៊ីន ដរាបណាវាសមរម្យដើម្បីធ្វើដូច្នេះ ហើយនឹងមិននាំឱ្យមាន បញ្ហាផ្លូវច្បាប់ណាមួយឡើយ។

លោកស្រីបាននិយាយថា “ការងារដ៏ធំនេះមិនអាចសម្រេច បានដោយមនុស្សតែម្នាក់ទេ ដូច្នេះខ្ញុំត្រូវតែស្វែងរកដំបូន្មាន ពីអ្នកដែលមានបទពិសោធន៍ទាំងអស់ ដើម្បីឲ្យការឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីមានអត្ថន័យ និងអាចអនុវត្តគោលនយោបាយឲ្យ បានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីផលប្រយោជន៍ជាតិ” ៕

អត្ថបទដែលជាប់ទាក់ទង