**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

អភិបាលខណ្ឌឫស្សីកែវ បើកវគ្គបណ្តុះបណ្តាល ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល
ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី ។

មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាប្រធានសាខាសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ នៃខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី ដែលប្រព្រឹត្តទៅ រយៈពេលមួយព្រឹក មានគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិកដែលជាក្រុមប្រឹក្សា តាមរយៈវគ្គបណ្តុះបណ្តាលនេះអាចពង្រឹងសម្ថតភាពបន្ថែម ពីការកសាងភាពជាដៃគូ ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។

ជាមួយគ្នានោះលោកប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក៏បានជម្រាបជូនពីស្ថានភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់នៃខណ្ឌឫស្សីកែវ ដែលក្រុមប្រឹក្សាខណ្ឌ សង្កាត់ ទាំងអស់មានចំនួន ៨៦រូប ក្នុងនោះស្រី១៧រូប មាន ៣ គណបក្សនយោបាយ (គណបក្សប្រជាជនកម្ពុជាមានចំនួន ៧០រូប ស្រី១៧រូប, គណបក្សឆន្ទះខ្មែរមានចំនួន ១រូប ស្រីគ្មាន និងគណបក្សភ្លើងទៀនមានចំនួន ១៥ រូប ស្រីគ្មាន) ​​។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ជុំ បាយ័នវិបុល បានថ្លែងអំណរគុណយ៉ាងជ្រាល
ជ្រៅបំផុតចំពោះការជឿជាក់ និងការជឿទុកចិត្តដល់រូបលោក ក្នុងនាមជាប្រធានសាខាសមាគម និង ខិតខំអស់ពីកម្លាំងកាយចិត្តក្នុងកាបំពេញតួនាទីពង្រឹងស្ថាប័ន ឱ្យក្លាយជាអង្គភាពដ៏គួរឱ្យជឿទុក ដើម្បីធានាដល់ការលើកកម្ពស់ ភាពជាតំណាង ឱ្យក្រុមប្រឹក្សាខណ្ឌ សង្កាត់ ក្នុងខណ្ឌឫស្សីកែវ ដើម្បីផ្ដល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ស្របច្បាប់របស់សមាជិក។

ថ្លែងក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្ដាល ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី រយៈពេលមួយព្រឹកនេះ ។

លោកអភិបាលខណ្ឌឫស្សីកែវមានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាល ស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោត នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះ បញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគម ដែលជា”នីតិបុគ្គល” តំណាង ឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់ សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាល ភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង