នាយករដ្ឋមន្ត្រីចិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្ស ក្នុងសប្តាហ៍នេះ
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីបេឡារុស លោក Roman Golovchenko។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Roman Golovchenko នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា។
សេវាសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងមុននេះថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស លោក Li Qiang នឹងនឹងជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។
ភាគីទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើឯកសារអន្តររដ្ឋាភិបាល និងអន្តរការីមួយចំនួនក្នុងអំឡុងពេលទស្សនកិច្ច។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏មានគម្រោងទទួលលោក Li Qiang ផងដែរ។