ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់ការអនុវត្តការអប់រំកែប្រែជនល្មើសដោយផ្អែកលើសហគមន៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់ការអនុវត្តការអប់រំកែប្រែជនល្មើសដោយផ្អែកលើសហគមន៍។
សិក្ខាសាលានេះ បានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ សហការជាមួយតំណាងការិយាល័យអង្គការសហប្រជាជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។
សិក្ខាសាលា ស្តីពី ការលើកកម្ពស់ការអនុវត្តការអប់រំកែប្រែជនល្មើសដោយផ្អែកលើសហគមន៍ ប្រព្រឹត្តទៅនៅ សណ្ឋាគារ Angkor Holiday ទីរួមខេត្តសៀមរាប ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកស្រី Aki Okanan តំណាងការិយាល័យអង្គការសហប្រជាជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម លោក Naoki Su ga no តំណាងវិទ្យាលស្ថាន UNAFEI លោក Nomura TAKEO ប្រធាបស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម ជាថ្នាក់ដឹកនាំ និងជាតំណាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចៅក្រម ព្រះរាជអាជ្ញារង ប្រធានពន្ធនាគារ រាជធានីខេត្តផងដែរ ៕