**ប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមចម្រុះរបស់លោក Olaf Scholz ដួលរលំ**សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ខាងមុខនេះ**រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ**អ៉ីរ៉ង់ប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត គឺជាឱកាសឱ្យអាមេរិក វាយតម្លៃឡើងវិញចំពោះ គោលនយោបាយខុសឆ្គងពីមុនៗ**នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់**ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា**កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងស្រុកសៀមបូក**ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ**ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក**នាយឧត្តមសេនីយ៍ វង្ស ពិសេន បង្ហាញសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី និងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល**ក្នុងរដូវបិទនេសាទ ឆ្នាំនេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី**កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់**ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរ បន្តស្រាវជ្រាវរកមុខសញ្ញាល្បែងខុសច្បាប់ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាម online**ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន**ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា**រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពត ចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូន មានជីវភាពខ្វះខាត ៣គ្រួសារ

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៣គ្រួសាររួមមាន៖

១- ស្ត្រីឈ្មោះ ស៊ូ គឹមសួន អាយុ៣០ឆ្នាំ (សម្រាលនៅមណ្ឌលសុខភាពចក្រីទីង) មានទីលំនៅក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុទឹកឈូ។
២- ស្រ្តីឈ្មោះ ហុក លីណា អាយុ១៩ឆ្នាំ (សម្រាលនៅមណ្ឌលសុខភាពចក្រីទីង) មានទីលំនៅក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ។
៣- ស្ត្រីឈ្មោះ សុង ចាន់ថន អាយុ៣៧ឆ្នាំ (សម្រាលវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត) មានទីលំនៅក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ។

នាឱកាសនោះ លោកស្រីនាយិការងសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ត្រូវចូលរួមថែរក្សាបរិស្ថាន និងសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក ហើយខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ។

អំណោយផ្តល់ជូនរួមមាន ៖
– អង្ករ២៥គីឡូក្រាម
– មី១កេស
– ត្រីខ១០កំប៉ុង
– ទឹកត្រី១យួរ
– ទឹកដោះគោឆៅ១ឡូ
– ឃីតទារកមួយកញ្ចប់ និង
– ថវិកា៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង