**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេស ស្ដីពីបច្ចេកទេសយានយន្តអគ្គិសនី

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសស្ដីពី «បច្ចេកទេសយានយន្តអគ្គិសនី ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ (HYUNDAI MOTOR)» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ ផ្ដោតទៅលើជំនាញរថយន្តអគ្គិសនី រថយន្តអគ្គិសនីកូនកាត់ ថាមពលចំឡងកម្លាំង ការវិភាគកំហូច ប្រព័ន្ធទំនាក់ទំនងមុខងាររថយន្ត ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ ដោយមានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ មកពីគ្រឹះស្ថានរាជធានី/ខេត្តចំនួន ១១គ្រឹះស្ថាន និងមកពីក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រចំនួន ៦នាក់ និងមានវិស្វករសរុបមកពីសាធារណៈកូរ៉េចំនួន ១៨នាក់ដែលជាគ្រូឧទ្ទេសន៍ដែលមានសម្ភារៈបម្រើឱ្យការហ្វឹកហាត់ និងការបង្រៀនមួយចំនួនទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអង្គការ ភ្លែនអន្តរជាតិ និងក្រុមហ៊ុនហ៊ីយុនដាយ ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកកាន់តែខ្លាំងលើវិស័យឧស្សាហកម្ម ស្របតាមបញ្ចកោណទី២ មុំទី១ អាទិភាពទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានធ្វើអាទិភាពកម្មលើការជំរុញ និងការលើកកម្ពស់ការទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនី ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។

គួររំឭកថា កិច្ចសហប្រតិបត្តិការរវាង NPIC និង HYUNDAI MOTOR បានបណ្តុះបណ្តាលគ្រូជំនាញរថយន្តចំនួន ៤លើក សរុបគ្រូចំនួន ២៤ នាក់។ ក្នុងនោះបានផ្តល់ឱកាសកម្មសិស្សាដល់សិស្ស-និស្សិត NPIC ចំនួន ៨លើក ដែលមានសិស្ស-និស្សិតសរុបចំនួន ៧៤៩នាក់ (ស្រី ០៦នាក់) នៅរោងចក្រដំឡើងរថយន្តខេត្តកោះកុង។

បន្ថែមលើនេះ សិស្ស-និស្សិត ៧០នាក់ ក្នុងឆ្នាំ២០២៤នេះ កំពុងធ្វើកម្មសិក្សា ហើយនឹងត្រូវបញ្ចប់កម្មសិក្សានៅចុងខែសីហា ឆ្នាំ២០២៤ ខាងមុខ។ អតីតសិស្ស-និស្សិត NPIC សរុបចំនួន ១៥នាក់ កំពុងបំពេញការងារនៅក្នុងក្រុមហ៊ុន HYUNDAI CAMKO MOTOR (នៅសាខាសែនសុខ ០៤នាក់ និងនៅសាខាព្រះមុន្នីវង្សចំនួន ១១នាក់) ៕

អត្ថបទដែលជាប់ទាក់ទង