**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តម ចាយ បូរិន៖ កត្តាសន្តិភាព និងសុខដុមនីយកម្មសាសនា ជាកាត្តាសំខាន់នៅក្នុងការអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា កត្តាសន្តិភាព និងសុខដុមនីយកម្មសាសនា ជាកាត្តាសំខាន់នៅក្នុងការអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបានបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សពព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នាអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា មិនគ្រាន់តែជាសរសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ ជាពិសេស ពុទ្ធិកសិក្សាបានដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគ ក្នុងគោលដៅបង្កើនសមត្ថភាព និងគុណភាពក្នុង វិស័យពុទ្ធិកសិក្សានៅកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។

ឯកឧត្តមបានបញ្ជាក់ផងដែរអំពី លំហូរនៃវប្បធម៌បរទេស ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស បំពុល បំប៉ោង និងការផ្សព្វផ្សាយដែលប្រាសចាកបញ្ញាស្មារតី និងមនសិការ កើតមានជាច្រើននៅក្នុងសង្គម ធ្វើឱ្យសតិអារម្មណ៍របស់មនុស្សមានភាពច្របូកច្របល់ មិនមានមូលដ្ឋានច្បាស់លាស់ក្នុងការត្រិះរិះពិចារណារ ញ៉ាំងឱ្យការប្រព្រឹត្តរបស់មនុស្សមួយចំនួន មិនស្របទៅនឹងគុណតម្លៃនៃវប្បធម៌ខ្មែរ និងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ កត្តានេះចាត់ទុកជា ហានិភ័យសម្រាប់សង្គមជាតិយើង ដូចសុភាសិតខ្មែរបាននិយាយថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណរាយ ជាតិថ្កើងថ្កាន” ដូចនេះព្រះពុទ្ធសាសនាពិតជាមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងបង្ហាញមាគ៌ាដ៏ត្រឹមត្រូវដល់ពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សានាថ្ងៃនេះ មិនត្រឹមតែឤចពិនិត្យមើលលទ្ធផលសម្រេចបានលើការងារវិស័យពុទ្ធិកសិក្សាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់វិស័យពុទ្ធិកសិក្សា ឱ្យកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យពុទ្ធិកសិក្សាកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម សេដ្ឋកិច្ច ទាំងក្នុងប្រទេស តំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង