លោកជំទាវ ចម និម្មល អនុញ្ញាតឲ្យប្រធានគម្រោង CBI និងគណៈប្រតិភូក្រុមហ៊ុន ឆាយណា ខនស្រ្តាក់សិន មីដលែន (ខេមបូឌា) ឯ.ក ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោកស្រី HENRIQUE HAZELAAR ប្រធានគម្រោងនៃមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌល។
នាព្រឹកថ្ងៃដដែលនេះ លោកជំទាវ ចម និម្មល ក៏បានអនុញ្ញាតជូន គណៈប្រតិភូក្រុមហ៊ុន ឆាយណា ខនស្រ្តាក់សិន មីដលែន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីវឌ្ឍនភាព និងគម្រោងសំខាន់ៗរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាមួយរាជរដ្ឋាភិបាល។