ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅទីលានតារាងបាល់ទាត់សាកលវិទ្យាល័យជាតិបាត់ដំបង។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស និងទឹកបរិសុទ្ធ ចំនួន ៥០០កេសផងដែរ ៕