**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តឲ្យសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ ខិតខំរៀនសូត្រ ដោយ “អ្នកចេះគឺជាប់”

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានលើកឡើងថាសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១២ ដែលនឹងត្រៀម ប្រឡងមធ្យមសិក្សាទុតិយភូមិនៅសល់រយៈពេល ៤៨ ថ្ងៃទៀតនេះគឺប្អូនៗចេះនិងប្រឡងជាប់ ឯកឧត្តមអភិបាលខេត្តមាន ប្រសាសន៍ដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់និងវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤  ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទាំងពីរវិទ្យាល័យ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ការប្រឡងទាមទារឲ្យយើងមានចំណេះវិជ្ជាចេញពីខ្លួនឯងទើបក្មួយៗអាចប្រឡងជាប់បានល្អ  ថ្ងៃប្រឡងយើងត្រូវគ្រប់ គ្រងអារម្មណ៍បានល្អវាជារឿងមួយសំខាន់ កាលណាយើងគ្រប់គ្រងអារម្មណ័មិនបានល្អ ធ្វើឲ្យយើងបាត់ការចងចាំ និងត្រូវទៅដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអារម្មណ៍បានល្អ ទើបទទួលបានជោគជ័យ ។ យើងនៅមានពេលវេលាសម្រាប់ការសិក្សាស្រាវ ជ្រាវនូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ជាការត្រៀមការប្រឡងសញ្ញាបត្រនាពេលខាង មុខ។  រាជរដ្ឋាភិបាលបានធ្វើការកសាង និងកែទម្រង់នូវប្រពន្ធអប់រំឈានឆ្ពោះទៅកាន់គោលដៅក្នុងការបង្កើននូវធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើ និងការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលបានរុញសាលារៀនឲ្យនៅជិតនិងក្មួយៗ នេះជាការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យក្មួយៗខិតខំរៀនសូត្រដើម្បីប្រលងជាប់ទាំងអស់គ្នានិងជាប់និទ្ទេស A ឱ្យបានកាន់តែច្រើនអាជ្ញាធរនិងមានរង្វាន់លើកទឹកចិត្តផងដែរ។ដូចនេះប្អូនៗមិនត្រូវជឿលើការញុះញង់ជនអគតិមួយចំនួនតូចដែលបង្កឲ្យអសន្តិសុខនៅក្នុងសង្គម ត្រូវជឿលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំកសាងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ មាតុភូមិនិងប្រជាពលរដ្ឋមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ជាពិសេសជំរុញវិស័យអប់រំឲ្យឱ្យមានការរីកចម្រើនព្រោះប្រទេសជាតិមួយមានការអភិវឌ្ឍទាមទារធនធានមនុស្សមានចំណេះដឹងជាចម្បង។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តក៏បាននាំយកនូវថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងនាពេលខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង