**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អាជ្ញាធរមីន ធ្វើ​សេចក្ដី​រាយការណ៍​​សង្ខេប ពី​ស្ថានភាព​សកម្មភាព​មីន​នៅ​កម្ពុជា​ នៅ​ចំពោះ​មុខ​ស្ថានទូត​ប្រចាំ​កម្ពុជា​ និង​​ដៃគូ​អភិវឌ្ឍន៍​ជាង៤០

ភ្នំពេញ៖ នៅថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​ UNDP ប្រចាំ​កម្ពុជា​ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្ដមបណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានធ្វើ​សេចក្ដី​រាយការណ៍​សង្ខេប​ស្តីពី​ស្ថានភាព​សកម្មភាព​មីន​នៅ​កម្ពុជា​ និង​ការ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥​ ឬ​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​ នៃ​អនុសញ្ញា​អូតាវ៉ា។

របាយការណ៍​សង្ខេប​របស់​​ឯកឧត្ដមទេសរដ្ឋមន្រ្តី​ បានធ្វើឡើងក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ និង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​ UNDP ប្រចាំ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ​ បាន​ធ្វើ​ជា​សហប្រធានដឹកនាំ​ដោយ​ ​ប្រធាន​ UN ប្រចាំ​កម្ពុជា​ និង​ស្ថានទូត​អូស្ត្រាលី​​ប្រចាំ​កម្ពុជា​ និ​ង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា​ និងក្រុម​ដៃគូ​អភិវឌ្ឍន៍​ជាង​ ៤០​ រួមមាន​ ធនាគារ​ ADB, AFD, កាណាដា​, សាធារណៈ​រដ្ឋ​ឆែក​, EU, បារាំង​, អាល្លឺម៉ង់​, GGI, GIZ Germany, IFC, IKCF- Inter-Korean Cooperation Fund, ឥណ្ឌា​, IMF, អៀរឡង់​, ជប៉ុន​, JICA, KFW, KOICA, សឹង្ហបុរី​, សាធារណៈ​កូរ៉េ​, ស៊ុយអែត​, SDC, ថៃ, ទួរគី​, ចក្រភព​អង់គ្លេស​, USAID, ធនាគារ​ពិភពលោក​, LED និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទាំងអស់​ប្រចាំ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំនោះ​ តាង​នាម​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​, ទេសរដ្ឋមន្រ្តី​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជាមិត្ត​ និង​ដៃគូអភិវឌ្ឍន៍​ទាំងអស់​ ចូលរួមជាមួយ​រាជរដ្ឋាភិបាល​​ ​និងបន្តគាំទ្រ​កាន់​តែសកម្ម​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​រួចចាកផុត​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ពី​សង្រ្គាម​ដទៃទៀត​ ជា​ពិសេស​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង តាមរយៈ​ការ​រួម​ចំណែក​ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា។

អត្ថបទដែលជាប់ទាក់ទង