**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភគាំទ្រដល់ការ វះកាត់ឆ្អឹងកងចង្កេះ និងព្យាបាលជំងឺរបស់លោកពូ ឃឿន វ៉េត មកពីក្រុងរុនតាឯក**អាជ្ញាធរខេត្តចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមានស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល**សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រៀបចំធ្វើនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត**ព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនសំបុត្រផ្ញើតាមរយៈពពក៖”រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” ប្រារព្វឡើងនៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា**ពន្ធដារ ចេញសេចក្តីណែនាំ ពីការអនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះការជួលអចលនទ្រព្យ**ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនចំនួន ១១០គ្រួសារ ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ**ក្រសួងធនធានទឹក៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**ឯកឧត្តម ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ**ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤២គ្រួសារ បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ**តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រៀមកម្លាំងអន្តរាគមន៍ និងសម្ភារ: សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញា**យុវជនកម្ពុជាស្រឡាញ់បរិស្ថាន ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ដាំកូនត្នោតនៅតាមខ្សែក្រវាត់ព្រំដែន**ក្រសួងបរិស្ថាននិងដៃគូចូលរួមបង្កើនចំណេះដឹង ស្តីពីការបែងចែកសំណល់ និងការកែច្នៃឡើងវិញដល់សិស្សនៅតាមសាលរៀន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកញ្ញា**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

ទេសរដ្ឋមន្រ្តី លី ធុជ ជំរុញឱ្យពលរដ្ឋទាំងអស់ ត្រូវហ៊ានលើកឡើងរាល់បញ្ហា ក្តីកង្វល់ និងសំណូពរនានានៅគ្រប់វេទិកាទាំងអស់ ក្នុងគោលដៅដើម្បីបម្រើនូវផលប្រយោជន៍រួមនៅតាមសហគមន៍ និងមូលដ្ឋានរបស់ខ្លួន

 ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។

ក្នុងអង្គវេទិកា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេច ហើយចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៍ពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីគោលដៅនៃការរៀបចំវេទិកាសាធារណៈ គឺដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសការកសាងនូវទំនាក់ទំនងរវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងយោគយល់គ្នា។

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានលើកឡើងនូវរាល់បញ្ហា ក្តីកង្វល់ និងសំណូពរនានានៅគ្រប់វេទិកាទាំងអស់ ក្នុងគោលដៅដើម្បីបម្រើនូវផលប្រយោជន៍រួមនៅតាមសហគមន៍ និងមូលដ្ឋានរបស់ខ្លួន ហើយរាល់បញ្ហា ក្តីកង្វល់ និងសំណូពរ នឹងត្រូវបានដោះស្រាយតាមដំណាក់កាល និងតាមវិស័យ ដោយមិនត្រូវបានទុកចោលឡើយ។

ក្នុងអង្គវេទិកានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលតាមភូមិ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ព្រមទាំងបានថ្លែងអំណរគុណដល់សមាជិកក្រុមការងារទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង