**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

កម្ពុជា-ថៃ បើកកិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ លើកទី២៥

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤(កម្ពុជា) និងយោធភូមិភាគទី២(ថៃ) លើក២៥ ប្រចាំឆ្នាំ២០២៤ បានប្រារព្ធឡើងលើទឹកដីប្រចត្តិសាស្ត្រសៀមរាប នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋា គារសេនជូរី ក្រោមការដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ គណ:កម្មាធិការព្រំដែន ភាគីកម្ពុជា និង គណ:កម្មាធិការព្រំដែនភាគីថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ អាឌុន ប៊ុនថាំចារើន មេបញ្ជាការយោធភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ ដោយមានការចូលរួមពីអស់លោក លោកស្រីជាអាជ្ញាធរខេត្ត មេបញ្ជាការ បញ្ជាការង ស្នងការនគរបាល ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព ស្ថិតក្នុងយោធភូមិភាគទី៤កម្ពុជា និង យោធភូមិភាគទី២ ព្រះរាជាណាចក្រថៃ និង ក្រុមលេខាធិការទាំងពីរភាគីផងដែរ ។

មេបញ្ជាការយោធភូមិភាគទី៤ សហប្រធានភាគីកម្ពុជា ថ្លែងមតិស្វាគមន៏ និងសម្ដែងភាពរីករាយ ក្នុងឱកាសដែលភាគីខាងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ជាមួយភាគីថៃនាពេលនេះ ព្រមទាំងបានលើកឡើងពីគោបំណងនៃកិច្ចប្រជុំដើម្បីលើកស្ទួយ និងរិតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា.ថៃ ឲ្យមានភាពរឹងមាំ ក្នុងគោលបំណងលើការពង្រឹងពង្រីក សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៏ ជូនដល់ប្រជាជននៃប្រទេសទាំងពីរដែលរស់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន។ ឯកឧត្តមបានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ចនៃប្រទេសទាំងពីរ បានផ្ដល់ផលល្អ ចំពោះការអភិវឌ្ឍន៏ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់តាមបណ្ដោយខ្សែ បន្ទាត់ព្រំដែនឲ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងនោះផងដែរមេបញ្ជាការភូមិភាគទី២ សហប្រធានខាងភាគីថៃ ក៏បានថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះការធ្វើបដិសណ្ឋារកិច្ចរបស់ភាគីកម្ពជា និងសម្ដែងនូវក្ដីសោមនស្សក្រៃលែង ក្នុងឱកាសដែលបានមកចូលរួមកិច្ចប្រជុំជាមួយភាគីកម្ពុជា ហើយក៏សូមអបអរសាទរ ចំពោះភាពជឿនលឿនលើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាការងារសន្តិសុខនៅក្នុងតំបន់ព្រំដែន ដើម្បីលើកស្ទួយដល់ការទំនាក់ទំនងល្អជាមួយគ្នា និង អបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ភាគីទាំងពីរបានសន្យាបន្តជម្រុញ និងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យឲ្យកាន់តែមានភាពល្អប្រសើ ។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ ភាគីទាំងសង្ខាង បានឯកភាពគ្នារៀបចំឲ្យមានកិច្ចប្រជុំ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២ (ថៃ) លើកទី២៦ ប្រចាំឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ។ ភាគីទាំងពីរក៏បានឯកភាពចុះហត្ថលេខារួមគ្នា ទៅលើខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៥ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងយោធភូមិភាគទី២ (ថៃ) ប្រចាំឆ្នាំ២០២៤ នឹងមានការប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង