**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

ឯកឧត្តម ប៉ែន បូណា អនុញ្ញាតឱ្យលោក ណាហ្គាសិ កេនស៊ូកិ ឧបទូត(Minister)និងជាអនុប្រធានបេសកកម្មស្ថានទូតជប៉ុនថ្មីប្រចាំកម្ពុជា ជួបសម្តែងការគួរសម

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលជួបលោក ណាហ្គាសិ កេនស៊ូកិ (Mr. NAGASE Kensuke) ឧបទូតនិងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងសហការី ជួបសម្តែងការគួរសម និងសន្ទនាជាលក្ខណៈមិត្តភាព នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះ លោក ណាហ្គាសិ កេនស៊ូកិ បានលើកសរសើរទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ដែលកាលពីឆ្នាំ២០២៣ កន្លងទៅត្រូវបានដំឡើងជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកសន្យាថា នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាន់តែល្អប្រសើឡើងជាលំដាប់ និងជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

លោកអនុប្រធានបេសកកម្មក៏បានលើកសសើរអំពីគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំពារប្រជាពលរដ្ឋជាពិសេសលើការផ្តល់សេវាសុខភាព។

ជាការឆ្លើយតប ឯកឧត្តម ប៉ែន បូណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការស្តារប្រទេសកម្ពុជាឡើងវិញ ក្រោយចេញពីរបបខ្មែរក្រហម។

ឯកឧត្តមបន្តថា ជំនួយរបស់ជប៉ុនពិតជាមានតម្លៃក្នុងការជួយអភិឌ្ឍប្រទេសកម្ពុជា ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរជានិច្ចក្នុងគ្រប់ដំណាក់កាល។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានធ្វើឱ្យល្អឡើងជាលំដាប់។

ក្រៅពីនេះ ឯកឧត្តម ប៉ែន បូណា ក៏បានជំរាបជូនលោក ណាហ្គាសិ កេនស៊ូកិ អំពីការងារនិងទំនួលខុសត្រូវរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងការនាំព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជំរាបជូនបន្ថែមអំពីគោលនយោបាយដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបម្រើប្រជាពលរដ្ឋខ្មែរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង