ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង នៅទីក្រុងម៉ូស្គូ
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង នៅទីក្រុងមូស្គូ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោកពូទីនថា ប្រទេសរបស់យើងមានផែនការរួមទ្រង់ទ្រាយធំ គម្រោងនានាក្នុងវិស័យសេដ្ឋកិច្ច និងមនុស្សធម៌ យើងរំពឹងថាពួកវានឹងមានរយៈពេលជាច្រើនឆ្នាំ។
លោក លី ឈាង បានបញ្ជាក់នៅមុននេះបន្តិចថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយ។