**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្ដមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ភ្នំពេញ៖ នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅភោជនីយដ្ឋាន Rose Wood រាជធានីភ្នំពេញ។

សូមជម្រាបថា កិច្ចពិភាក្សាបានផ្ដោតលើកិច្ចសហប្រតិបត្តិការបន្តជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទិសដៅអនាគតនៃកំណើនសម្រាប់កម្ពុជា ជាពិសេសការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់និងសង្កត់ធ្ងន់ទៅលើផែនការជាយុទ្ធសាស្រ្តពេលបច្ចុប្បន្ននិងទៅអនាគត ដោយផ្តោតលើការគ្រប់គ្រងនិងការស្តុកទឹក ការគ្រប់គ្រងផ្ទៃរងទឹកភ្លៀង និងវិធានការឆ្លើយតបទៅនឹងហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មានចក្ខុវិស័យ និងផែនការច្បាស់លាស់ក្នុងការសម្រេចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយបានអនុវត្តនូវផែនការសកម្មភាពការងារដូចជា៖ ១).ធ្វើឱ្យប្រសើរឡើងសន្តិសុខទឹក, ២).ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តធារាសាស្រ្តនានា, ៣).ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, ៤).ពង្រឹងយន្តការគ្រប់គ្រង និងការអភិរក្សធនធានទឹក និង៥).អភិវឌ្ឍធនធានមនុស្សដើម្បីត្រៀមខ្លួនក្នុងការអនុវត្តនិងដំណើរការមជ្ឈមណ្ឌលផ្ទុកទិន្នន័យឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង