ឯកឧត្តម វង សូត អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ និងលើកទិសដៅការងារបន្តនៅក្នុងនីតិកាលទី៧។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕