**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មានសាលារៀន និងស្ថានភាពលើស-ខ្វះគ្រូបង្រៀនទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តី ការពិនិត្យវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មានសាលារៀន និងស្ថានភាពលើស-ខ្វះគ្រូបង្រៀនទូទាំងប្រទេសដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចពិភាក្សា មន្ត្រីជំនាញបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពនៃប្រព័ន្ធព័ត៌មានសាលារៀន ដែលក្នុងនោះជាគោលរួមមាន ៖ (ទី១). អត្តសញ្ញាណសាលារៀន (ទី២). ស្ថិតិសាលារៀន/ថ្នាក់រៀន (ទី៣) .ចំនួនគ្រូតាមឯកទេស និងបុគ្គលិករដ្ឋបាល ទី៤. គុណវុឌ្ឍិរបស់បុគ្គលិកអប់រំ ក្របខ័ណ្ឌ និងឋានន្តរស័ក្តិ(ទី៥). តម្រូវការគ្រូបង្រៀន និងលើសខ្វះ ៖ បង្ហាញគ្រូបង្រៀនតាមមុខវិជ្ជា និងតាមប្រភេទក្របខ័ណ្ឌ (ទី៦). ទិន្នន័យផ្សេងៗ (ទី៧). បន្ទុកចំណាយបុគ្គលិកប្រចាំខែ (ទី៨). ចំនួនសិស្ស និងអត្រារំហូរសិស្ស (ចំនួនសិស្សនៅតាមឆ្នាំសិក្សានីមួយៗ និងសិស្សត្រូវឡើងថ្នាក់ អត្រាបោះបង់ការសិក្សា) និង (ទី៩). លទ្ធផលនៃការប្រឡង (ក្នុងរយៈពេល៣ឆ្នាំ)។

ដើម្បីបន្តកែលម្អប្រព័ន្ធព័ត៌មាននេះឱ្យកាន់តែពេញលេញ និងល្អប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានផ្តល់អនុសាសន៍ ឱ្យក្រុមការងារ ដាក់បញ្ចូលព័ត៌មាន ចំនួនអគារសាលា (១ ជាន់ ឬ២ជាន់…) ចំនួនបន្ទប់ និងថ្នាក់រៀន ប្រវត្តិរបស់សាលា បង្ហាញព័ត៌មាននៃការប្រើប្រាស់ថវិការបស់សាលាសំខាន់ៗ រំលេចពីលទ្ធផលសិក្សាសិស្ស (អត្រាឡើងថ្នាក់ បោះបង់ និងត្រួតថ្នាក់) ដោយគួរបង្ហាញពីរូបមន្តដើម្បីឱ្យងាយស្រួលយល់ ផ្ទៀងផ្ទាត់តួរលេខ និងទិន្នន័យ នៅក្នុងក្រាហ្វីក , សូមឱ្យបញ្ជាក់ពីអត្តសញ្ញាណហេដ្ឋារចនាសម្ព័ន្ធ (ដូចជា បន្ទប់ឌីជីថល បណ្ណាល័យស្តង់ដា បន្ទប់ពិសោធន៍ បន្ទប់សុខភាព បន្ទប់ប្រឹក្សាអាជីព…) បន្ថែមទិន្នន័យដែលឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូទាំង៥ , សម្រាប់បឋមសូមបញ្ជាក់ពីការអនុវត្ត កញ្ចប់អំណានដំបូង និងគណិតដំបូង សម្រាប់ថ្នាក់ទី៦ សូមដាក់លទ្ធផលតេស្តស្តង់ដាប្រចាំត្រីមាស និងប្រចាំឆ្នាំ និងការជួយគាំទ្រ ឬការបង្រៀនបន្ថែមម៉ោង។
ដោយឡែក ពាក់ព័ន្ធនឹងរបៀបវារៈទី២ នៃកិច្ចប្រជុំ ស្តីពីការពិនិត្យស្ថានភាពលើស-ខ្វះគ្រូបង្រៀនទូទាំងប្រទេស មន្ត្រីជំនាញបានរាយការណ៍ជូនអង្គប្រជុំអំពីរបាយការណ៍ ១). ស្ថានភាពគ្រូក្របខណ្ឌឆ្នាំ២០២៤ ២). ស្ថានភាពលើសខ្វះគ្រូ ៣). គុណវុឌ្ឍិគ្រូបង្រៀនជាប់កិច្ចសន្យា ៤). បញ្ហាប្រឈមរបស់នាយកដ្ឋានធនធានមនុស្ស។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកក្រសួង បានផ្តល់អនុសាសន៍គន្លឹះ មួយចំនួន ដូចជា៖ (១). ក្រុមការងារជំនាញត្រូវធ្វើការសិក្សាផ្ទៀតផ្ទាត់ទិន្នន័យ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព គឺត្រូវរៀបចំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់តាមសាលារៀនដោយផ្ទាល់ (Spot check) ប្រមូលទិន្នន័យឱ្យច្បាស់លាស់ ដោយគួរសហការជាមួយខាងមន្ទីរអប់រំ និងក្រុមការងារតាមគម្រោងអប់រំដែលពាក់ព័ន្ធ (២). គោលដៅសំខាន់មួយទៀត គឺត្រូវរកឱ្យឃើញនូវចំនួនពិតប្រាកដរបស់គ្រូតាមសាលា ដែលបង្រៀនពេញម៉ោង និងមិនបង្រៀន ក៏ដូចជាឫសគល់នៃបញ្ហានានាតាមសាលាជាក់ស្តែង (៣). សូមយកទិន្នន័យដែលទទួលបានមកសិក្សាវិភាគឱ្យស៊ីជម្រៅ ដើម្បីរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមឱ្យមានប្រសិទ្ធភាពខ្ពស់ (៤). ត្រូវបន្តពង្រឹងប្រព័ន្ធរបាយការណ៍ និងការផ្តល់ទិន្នន័យឱ្យកាន់តែច្បាស់លាស់ និងមានសុក្រឹតភាព។

ដើម្បីពន្លឿនការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យចាប់ផ្តើមការចុះពិនិត្យផ្ទៀតផ្ទាត់ទិន្នន័យជាបឋមនៅតាមសាលារៀននៅទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះត្រូវមានការប្រជុំផ្ទៃក្នុងដើម្បីពិនិត្យឡើងវិញនូវគោលការណ៍និយាមគ្រូបង្រៀនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង