អភិបាលខេត្តឧត្តរមានជ័យ៖ ការបំពេញឱ្យគ្នាទៅវិញទៅមករវាងអង្គក្រុមប្រឹក្សា និងអង្គគណៈអភិបាល គឺជាសុខដុមរមនានៃការដឹកនាំរដ្ឋបាលខេត្តឱ្យប្រសើរឡើង
ភ្នំពេញ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការបំពេញឱ្យគ្នាទៅវិញទៅមករវាងអង្គក្រុមប្រឹក្សា និងអង្គគណៈអភិបាល គឺជាសុខដុមរមនានៃការដឹកនាំរដ្ឋបាលខេត្តឱ្យប្រសើរឡើង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម មាន ចាន់យ៉ាដា បានឱ្យដឹងថា “
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ ខ្ញុំបាទបានដឹកនាំគណៈអភិបាលរដ្ឋបាលខេត្តឧត្តរមានជ័យចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ តាមរបៀបវារៈដែលបានគ្រោងទុក”។
ឯកឧត្ដមបានបញ្ជាក់ថា ការបំពេញឱ្យគ្នាទៅវិញទៅមករវាងអង្គក្រុមប្រឹក្សា និងអង្គគណៈអភិបាល គឺជាសុខដុមរមនានៃការដឹកនាំរដ្ឋបាលខេត្តឱ្យប្រសើរឡើង។ សាមគ្គីភាព ពួតដៃគ្នា អភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ ឱ្យកាន់តែរីកចម្រើន សម្បូណ៌សប្បាយ៕