**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរពេទ្យអន្តរជាតិអរៀនដា

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរពេទ្យអរៀនដា ស្ដីពីកិច្ចសហប្រតិបត្ដិការ និងការលើកកម្ពស់ការផ្ដល់សេវាកម្មសុខាភិបាលឱ្យកាន់តែទូលំទូលាយ។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ចុះហត្ថលេខាដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា។

ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលបានបញ្ជាក់ឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះបានបង្ហាញពីការយកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចំពោះសុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទនិងក្រុមគ្រួសារ ដែលជាឆ្អឹងខ្នងរបស់ក្រសួង ក្នុងការបំពេញការងារ និងជំរុញនាវាកម្ពុជាឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកសង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរពេទ្យអន្តរជាតិអរៀនដានឹងផ្តល់អត្ថប្រយោជន៍រួមជាច្រើនដល់ភាគីទាំងពីរ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិកក្រុមគ្រួសារផ្ទាល់របស់មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបានការការបញ្ចុះតម្លៃ ចាប់ពី១០% រហូតដល់៥០% តាមប្រភេទនៃសេវាកម្មសុខភាព។

សូមបញ្ជាក់ថា អនុស្សរណៈនេះ មានគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្ដិការ និងលើកកម្ពស់ការផ្ដល់សេវាកម្មសុខាភិបាលជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងសមាជិកក្រុមគ្រួសារ នៃក្រសួងធនធានទឹក និងឧតុនិយមបានកាន់តែទូលំទូលាយ តាមរយៈការបញ្ចុះតម្លៃពិសេសលើសេវាកម្មសុខភាព ហើយដែលការបញ្ចុះតម្លៃនេះអាចប្រើប្រាស់បាននៅមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពហុព្យាបាល និងសម្ភពអរៀនដា រយៈពេល ២ឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕ 

អត្ថបទដែលជាប់ទាក់ទង