**ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី**រថយន្តដឹកជញ្ជូនយោធាបានមកដល់ហើយដើម្បីជួយគាំទ្រការដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ទៅ​ទីក្រុង​បន្ទាប់​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក**វីរបុរសជើងបួនគឺជាកម្លាំងដ៏សំខាន់មួយផ្សេងទៀតក្នុងការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារដែលដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ!**មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​តំបន់​ដែល​ការិយាល័យ​អគ្គសវនកម្ម​ដួល​រលំ ហើយបញ្ជា​ឲ្យ​សន្តិសុខ​តឹងរ៉ឹង​ខ្លាច​មាន​ការ​ដួល​រលំ​ម្តង​ទៀត​**ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ**ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជា​ការ​រញ្ជួយ​ដី​ក្រុង​បាងកក បញ្ជា​វិស្វករ​ឱ្យ​ឈរ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​អគារ​ដែល​សម្រួល​ដល់​សាធារណជន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។**ប៉ូលិស​ចល័ត​​ប្រើ​ដ្រូន និង​ឆ្កែ K៩ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​ក្រោម​អគារ​បាក់​រលំ ស្វែងរក​សញ្ញា​នៃ​ជីវិត**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ**និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ចំនួន ៣១រូប ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មុនចេញដំណើរទៅបន្តការសិក្សា**រដ្ឋបាលខេត្តកំពង់ធំ នឹងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ តីរវិថីស្ទឹងសែន ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរថ្មើជើង**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់**ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ**គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា**សម្តេច ម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ**វិស្វករថា អគារភាគច្រើននៅក្នុងទីក្រុងបាងកក បំពេញតាមស្តង់ដារ និងអាចទប់ទល់នឹងការរញ្ជួយបាន**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ការងារប្រយុទ្ធនឹងជំងឺអេដស៍ គឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអៈអាងថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ ចំណែកធំគឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលធ្វើឱ្យសម្រេចក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា។ ក្នុងគោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបានគោលដៅ៩៥ ទី២ និងទី៣រួចហើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យឯកឧត្តម អ៊ឹង ភីរុន រាយការណ៍ទាក់ទងនឹងការប្រមូលទិន្នន័យអេដស៍ពីវិស័យឯកជន (មន្ទីរពេទ្យនិងគ្លីនិក) និងអត្រាចម្លងពីមាតាទៅទារក ធ្វើយ៉ាងណាឱ្យធ្លាក់ចុះទាបបន្ថែមទៀត។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គណៈកម្មាធិការបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ និងសម្រេចបានសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដើម្បីធ្វើការចុះហត្ថលេខាជាមួយមន្ទីរពេទ្យនិងគ្លីនិកឯកជន។ ទន្ទឹមនឹងនេះ ចំពោះមូលនិធិសមធម៌ សេវានៅមន្ទីរពេទ្យរដ្ឋមិនមានបញ្ហាទេ។

ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានគោរពអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តីធ្វើបាឋកថាជូននិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានចំនួនប្រមាណ៧៤០០នាក់ អំពីគោលនយោបាយអេដស៍ផងដែរ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើការណែនាំដូចខាងក្រោម៖

១-អបអរសាទរការរៀបចំអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងសុខាភិបាល និងវិស័យឯកជន(មន្ទីរពេទ្យនិងគ្លីនិក)។ នៅពេលបានទិន្នន័យពីផ្នែកឯកជន យើងអាចមានការកែលម្អតួលេខ ដែលអាចរុញឱ្យយើងខិតទៅជិតគោលដៅ។

២-សូមណែនាំឱ្យពង្រីកកន្លែងធ្វើតេស្ត នៅកន្លែងដែលមានការរស់នៅច្រើនរបស់ប្រជាជនគន្លឹះ (អ្នកប្រើប្រាស់គ្រឿងញៀន អ្នកជាប់ពន្ធនាគារ)។

៣-សូមខិតខំកែលម្អសេវាព្យាបាលនៅតាមទីតាំងផ្សេងថែមទៀត ដូចជាការពង្រីកចំនួនមន្ទីរពេទ្យឱ្យជួយព្យាបាលជំងឺអេដស៍ជាដើម។

៤-សូមខិតខំស្វែងរកប្រភពនៃការឆ្លង (ឧទាហរណ៍នៅខេត្តកំពង់ស្ពឺមានកើនឡើងចំនួននៃការឆ្លង ដោយក្រុមបុរសរួមភេទជាមួយបុរសទៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ)។ សូមជួយរកកន្លែងដែលជាប្រភព នៃការចម្លង ហើយបបួលពួកគាត់ឱ្យមកធ្វើតេស្តឱ្យបានច្រើន។

៥-សូមធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨នៅចុងខែកញ្ញា។ ក្នុងនោះ ចំណុចសំខាន់គឺវិស័យឯកជនថាតើបានធ្វើរបាយការណ៍ចូលក្នុងប្រព័ន្ធហើយឬនៅ? និងរបាយការណ៍ពីការឆ្លងពីមាតាទៅទារក ដែលអត្រានៅខ្ពស់នៅឡើយ។

៦-សូមរៀបចំគិតគូរអំពីចីរភាព និងយុទ្ធសាស្រ្តចាកចេញ ដើម្បីត្រៀមនៅពេលដែលលែងទទួលជំនួយពីក្រៅ ៕

អត្ថបទដែលជាប់ទាក់ទង