**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់

សម្តេចធិបតី ណែនាំឲ្យក្រសួងវប្បធម៌ កែសម្រួលម៉ោងបើក និងបិទទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍មានឱកាសទស្សនាកាន់តែសម្បូរបែប

ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចបានធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣ – ២២សីហា ឆ្នាំ២០២៤ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចបានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងទស្សនានៅប្រាសាទមួយចំនួន ដើម្បីឲ្យភ្ញៀវទេសចរអាចមើលថ្ងៃលិច ថ្ងៃរះ និងស្ដាប់សត្វយំ នៅពេលព្រឹកព្រលឹម ដូចជាប្រាសាទអង្គរវត្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ម៉ោងចាស់ប្រាសាទអង្គរវត្តបានបើកពីម៉ោងប្រាំព្រឹក និងបិទម៉ោងប្រាំកន្លះល្ងាច ដែលប្រាសាទបិទម៉ោងប្រាំកន្លះល្ងាចគ្រាន់តែបញ្ចប់ចូលថ្មីរបស់ភ្ញៀវតែប៉ុណ្ណោះ ប៉ុន្តែភ្ញៀវដែលមានស្រាប់អាចនៅ និងចេញជាបណ្ដើរបណ្ដើររហូតដល់ប្រាំមួយល្ងាច។ សម្តេចថា ប្រាសាទប្រែរូប ភ្នំបាខែង និងប្រាសាទភ្នំក្រោមដែលទេសចរនិយមទស្សនាថ្ងៃលិចបានបើកនៅម៉ោងប្រាំពីរព្រឹកដល់ម៉ោងប្រាំពីរយប់។

សម្តេចធិបតី បានបញ្ជាក់ថា ក្រោយពីការពិភាក្សាគ្នា យើងធ្វើការកែសម្រួលសម្រាប់ប្រាសាទអង្គរវត្ត គឺកែសម្រួលម៉ោងបើកម៉ោងប្រាំព្រឹក និងបិទម៉ោងប្រាំកន្លះល្ងាច។ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោមកែសម្រួលម៉ោងបើកពីម៉ោងប្រាំពីរព្រឹកដល់ម៉ោងប្រាំពីរយប់ដែលជាម៉ោងចាស់ យើងសម្រេចបន្ថែមម៉ោងបើកមួយម៉ោង គឺបើកម៉ោងប្រាំមួយព្រឹក ហើយបើកបិទនៅម៉ោងប្រាំពីរយប់ដដែល។

ដើម្បីកាន់តែសម្រួលដល់ទេសចរណ៍ សម្តេចធិបតី បានបញ្ជាក់ថា យើងត្រូវបន្ធូរលក្ខខណ្ឌថតរូបតាមរមណីយដ្ឋានអង្គរ ដើម្បីជួយបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង។

សម្តេចធិបតី ក៏បានណែនាំឲ្យសម្របសម្រួលនិតិវិធីទិញសំបុត្រចូលទស្សនារបស់ភ្ញៀវអន្តរជាតិឲ្យកាន់តែងាយស្រួល កាត់បន្ថយការចំណាយពេលយូរជាដើម ៕

អត្ថបទដែលជាប់ទាក់ទង