**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៤២ករណី និងសម្រេចអនុញ្ញាតបានចំនួន៣២ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២នៃខែសីហា (ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤) ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៤២ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣២ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ១២ករណី
១.អ្នកស្រី ព្រំ មឿន អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (តសំយាបផ្ទះ)
២.លោក ជ្រា ហុកហេង អាសយដ្ឋាននៅ ភូមិបន្ទាយស្រីឃុំខ្នារសណ្តាយ (ជួសជុលទ្រុងមាន់)
៣.លោក រើន វុន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ (ប្តូរជញ្ជាំងផ្ទះ និងតសំយាបផ្ទះ)
៤.លោកទុយ លន់ អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ប្តូរដំបូលសំយាប)
៥.អ្នកស្រី ស៊ុក ម៊ុច អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ប្តូរជញ្ជាំងផ្ទះ)
៦.អ្នកស្រី វឹង វឿន អាសយដ្ឋាននៅ ភូមិតាត្រៃ(ធ្វើទ្រុងមាន់)
៧.លោក វុន វល្ល័ អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់ (ជួសជុលផ្ទះបាយ និងតសំយាបធ្វើជង្រុកស្រូវ)
៨.លោក ស៊ុយ ស៊ាប អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (ជួសជុលផ្ទះ និងធ្វើរោងគោ)
៩.លោក វឿន រឿន អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ធ្វើជង្រុកស្រូវ និងចាក់ដី)
១០.លោក ទុយ ខ្នឿប អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ក្រាលការ៉ូក្នុងផ្ទះ និងតសំយាប)
១១.លោក ស៊ន់ សឿន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (តសំយាប)
១២.អ្នកស្រី ថ្លុង ថាន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ប្តូរដំបូលផ្ទះ និងរក្សាទុកសំយាប)

– ក្រុងរុនតាឯក អនុញ្ញាតបាន១ករណី
១.អ្នកស្រី ញឹប តយ អាសយដ្ឋាននៅ ភូមិត្មាតពង សង្កាត់រុនតាឯក (ជួសជុលដំបូលផ្ទះ និងជួសជុលជញ្ជាំងផ្ទះ)

– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ២ករណី
១.អ្នកស្រី ហែន លក្ម្សី អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (រក្សាទុករោងកាត់ដេរ និងចាក់ដី)
២.លោក ខ្មៅ វឿន អាសយដ្ឋាននៅ ភូមិឪឡោក ឃុំបាគង (ជួសជុលសំយាបនិងបង្គន់ដែលដើមឈើរលំលើ)

– ក្រុងសៀមរាបអនុញ្ញាតបាន ១៥ករណី
១.លោក ហ៊ុន វាសនា អាសយដ្ឋាននៅ ភូមិត្រពាំងសេះ សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
២.លោក ឡាំ សៀងលី អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ធ្វើផ្ទះបាយ)
៣.អ្នកស្រី អិន រោះ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលផ្ទះ តសំយាប និងចាក់ដី)
៤.អ្នកស្រី ឈួន សឿយ អាសយដ្ឋាននៅ ភូមិគោកបេង(តសំយាបផ្ទះ)
៥.លោក រុណ រ៉ន អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (រំកិលផ្ទះ និងប្តូរដំបូលផ្ទះ)
៦.លោក ផាត ប៉ក់ អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលសំយាប)
៧.លោក ណែម សាន់ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ជួសជុលជញ្ជាំងផ្ទះ)
៨.លោក លន់ ម៉េងឈៀង អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ប្តូរដំបូលផ្ទះ និងដំបូលសំយាប)
៩.លោក សៅ ប៊ុនធឿន អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ជួសជុលរោងម៉ាស៊ិនកិនស្រូវ)
១០.អ្នកស្រី ឆាន់ និល អាសយដ្ឋាននៅ ភូមិទឹកថ្លា សង្កាត់ទឹកវិល (តសំយាបផ្ទះ និងចាក់សាប)
១១.អ្នកស្រី ថង សុគន្ធា អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលរបងផ្ទះ និងជួសជុលទ្វារដែកមុខផ្ទះ)
១២.អ្នកស្រី យ៉ុង ប៉ោង អាសយដ្ឋាននៅ ភូមិទឹកវិល សង្កាត់ទឹកវិល (តសំយាបផ្ទះ និងធ្វើរបង)
១៣.លោក ញ៉ុក ញឿន អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ (ជួសជុលសំយាបផ្ទះ)
១៤.អ្នកស្រី ស៊ឹង សារ៉ាយ អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ប្តូរដំបូលផ្ទះ និងប្តូរដំបូលរោងឡាន)
១៥.អ្នកស្រី សិទ្ធ បុប្ផា អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ (ប្តូរដំបូលរោងលក់ដូរ និងប្តូរពិដាន)

– ស្រុកអង្គរធំអនុញ្ញាតបាន ២ករណី
១.អ្នកស្រី ផន គឿន អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ជួសជុលទ្រុងជ្រូក)
២.អ្នកស្រី រ៉ន គន្ធា អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (ជួសជុលដំបូលផ្ទះ និងដំបូលសំយាប)

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង