**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម កែ គឹមយ៉ាន៖ រៀនឱ្យចប់ និងរៀនឱ្យចេះដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅពេលអនាគត

ភ្នំពេញ៖ “រៀនឱ្យចប់ និងរៀនឱ្យចេះ” ដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅពេលអនាគត។ ខាងលើនេះជាប្រសាសន៍របស់ ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានថ្លែងទៅកាន់សិក្ខាកាម ដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ក្នុងខណៈដែល ឯកឧត្ដម និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសអមគណៈអធិបតី ដោយតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមមាន ឯកឧត្តម ខេង ស៊ុម ឯកឧត្តម អ៉ី ឡុង ឯកឧត្តម គោស៊ុំ សារឿត និងលោកជំទាវ នួម សុភ័ណ រួមជាមួយសមាជិកព្រឹទ្ធសភា អាជ្ញាធរខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងជូនជនរួមជាតិទាំងអស់ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត។

ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម បានផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ដែលជាគោលនយោបាយអាទិភាពមួយ នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលផ្តោតជាសំខាន់លើការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ យុវជន និងបុគ្គលិកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ឯកឧត្តមបានបន្តថា ក្មួយៗ កម្មករនិយោជិត ក៏អាចចូលរៀនបាន នៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនមានការបង់ថ្លៃនោះទេ ដើម្បីចាប់យកជំនាញមួយពិតប្រាកដមុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬក៏បង្កើនសមត្ថភាពជំនាញរបស់ខ្លួន។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា សម្រាប់ខេត្តបន្ទាយមានជ័យ ឯកឧត្តម បានជំរុញ និងគាំទ្រការដាក់ឲ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេសនេះ នៅគ្រប់ក្រុង-ស្រុកទាំង៩ដែលបានសាងសង់រួចហើយ។ ជំហានដំបូងគឺយើងបានបើកវគ្គជំនាញអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី វិទ្យាល័យសម្តេចឪ វិទ្យាល័យស្វាយចេក ហើយនឹងគ្រោងបើកវគ្គបន្តបន្ទាប់ទៀតនៅវិទ្យាល័យថ្មពួក និងកន្លែងផ្សេងៗទៀត។ ក្រៅពីជំនាញអគ្គិសនី ក៏នឹងមានការបណ្តុះបណ្តាលបន្ថែមទៀតលើជំនាញគ្រឿងម៉ាស៊ីន គ្រឿងយន្តកសិកម្ម ជំនាញកសិកម្ម និងកុំព្យូទ័រ។គោលដៅសំខាន់គឺសម្រាប់យុវជននៅតាមភូមិ ឃុំ ដើម្បីយកចំណេះជំនាញទាំងនោះទៅបម្រើការនៅតាមសហគមន៍ និងក្រុមហ៊ុននានា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាការពារសន្តិភាព បន្តរួមគ្នាគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមព្រំដែន CLV DTA គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រូវជឿលើការញុះញង់បំបែកបំបាក់ឯកភាពជាតិរបស់ក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ ព្រមទាំងអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ ដែលពុំបានចូលរៀនមហាវិទ្យាល័យ ហើយពុំទាន់បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះទទួលយកការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃ ដើម្បីមានជំនាញមួយពិតប្រាកដសម្រាប់ប្រកបរបរចិញ្ចឹមជីវិត៕

អត្ថបទដែលជាប់ទាក់ទង